ជាតិ
៧ខែនេះ កម្ពុជានាំចេញស្រូវជាង២លានតោន ទៅវៀតណាម
12, Aug 2021 , 6:59 pm        
រូបភាព
គិតត្រឹម១១ ខែសីហានេះ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម ចំនួន២,១៨២,៥៣៨តោន។ តួលេខនេះកើនឡើងជាង១លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមស្ថិតិនាំចេញស្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



តាមស្ថិតិដដែល ស្រូវទាំងនោះបាននាំចេញពីខេត្តចំនួន៥មាន តាកែវ ព្រៃវែង ស្វាយរៀង កណ្ដាល និងកំពត។ ក្នុងនោះ ព្រៃវែងនាំចេញច្រើនជាងគេ គឺជាង១,២លានតោន កើនឡើងជាង៤០ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ 
 
បន្ទាប់មកតាកែវ នាំចេញជាង៦១ម៉ឺនតោន កើនឡើងជាង៥០ម៉ឺនតោន,ស្វាយរៀងនាំចេញជាង២០ម៉ឺនតោន កើនជាង៦ម៉ឺនតោន ,កំពតនាំចេញជាង៧ម៉ឺនតោន ថយចុះជាង១ម៉ឺនតោន និងកណ្ដាលនាំចេញជាង៦ម៉ឺនតោន កើនឡើងជាង៣ពាន់តោន៕  
 
 

Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com