ជាតិ
អំបិលឆ្ងាញ់ ធ្វើឱ្យលោក ហុងលី លក់ម្ជូរអស់ប្រមាណ ៣០០គីឡូក្រាមក្នុងថ្ងៃ
08, May 2022 , 9:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
ស្ទឹងត្រែង៖ លោក វ៉ាន់ ហុងលី ជាអ្នកលក់ម្ជូរ នៅទីរួមខេត្តស្ទឹងត្រែង ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន។ ម្ជូរស្រស់ និងម្ជួរត្រាំដ៏ទាក់ទាញ រួមជាមួយអំបិល និងគ្រឿងជ្រលក់ប្រមាណ ១៣មុខ ធ្វើឱ្យអាជីវកររូបនេះអាចលក់ម្ជូរចន្លោះពី ២០០ទៅ៣០០គីឡូក្រាមក្នុងមួយ ថ្ងៃ។


 
សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាស រវាងសារព័ត៌មានThmeyThmey25 និងលោក វ៉ាន់ ហុងលី អ្នកលក់ម្ជូរក្នុងខេត្តស្ទឹងត្រែងដូចតទៅ៖ 

 
 
ម្ជូរស្រស់ និងត្រាំជាច្រើនមុខរៀបដាក់ក្នុងទូរកញ្ចក់ត្រាំទឹកកក ធ្វើឱ្យអ្នកដំណើរឆ្លងកាត់មិនអាចរំលងបាន។ ម្ជូរទាំងនោះ មានដូចជា ត្របែក ប៉ិកួៈ កន្តួត ចេក ម្នាស់ ស្វាយខ្ចី និងម្ជូរត្រាំជាច្រើនមុខទៀត។ 
 
ក្រៅពីម្ជូរ លោក វ៉ាន់ ហុងលី អាជីវករលក់ម្ជូរក្នុងខេត្តស្ទឹងត្រែង បានធ្វើគ្រឿងអំបិល និងទឹកជ្រលក់ប្រមាណ ១៣មុខ ដែលអតិថិជនអាចរើសតាមចំណូលចិត្ត។ អំបិលបង្គាទឹក អំបិលគ្រួសប្រៃ កាពិ និងទឹកប្រហុក ទទួលបានការគាំទ្រច្រើនជាងគេ។
 
 លោក វ៉ាន់ ហុងលី អាចលក់ម្ជូរស្រស់ និងម្ជូរត្រាំក្នុងមួយមុខចន្លោះពី ១០ ទៅ ៣០គីឡូក្រាមជារៀងរាល់ថ្ងៃ។  លោកអាចរកចំណូលបានជាង១លានរៀល ក្នុង១ថ្ងៃ។ ប៉ុន្តែអំឡុងពេលជំងឺកូវីដ-១៩ ការលក់របស់លោកធ្លាក់ចុះប្រមាណ ១០ភាគរយ ទៅ ២០ភាគរយ។​
លោក ហុងលី លក់ម្ជូរក្នុងមួយថ្ងៃ ១២ម៉ោងចាប់ពីម៉ោង ១០ព្រឹកដល់១០យប់។ អតិថិជន ភាគច្រើនមកទិញចន្លោះម៉ោង១១ និង១២ថ្ងៃត្រង់៕



















Tag:
 លោក វ៉ាន់ ហុងលី
  របរលក់ម្ជូរ
© រក្សាសិទ្ធិដោយ thmeythmey.com