ជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ប្រទេស​ចិន នឹង​បញ្ជូន​មកដល់​កម្ពុជា​ថ្ងៃនេះ
13, Feb 2015 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ

 
ស្ត្រី​ខ្មែរ​ដែល​ត្រូវបាន​មេខ្យល់​នាំយក​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី១៣កុម្ភៈ​នេះ បន្ទាប់ពី​ស្ត្រី​រងគ្រោះ​នោះ ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ។ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ។



លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆន ស៊ីណា មាន​ស្រុកកំណើត​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។


© រក្សាសិទ្ធិដោយ thmeythmey.com