ព័ត៍មានសុខភាព
​របៀប​ប្រើ ម៉ាស​បិទមុខ​
24, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ម៉ាស​បិទមុខ ក៏​ជា​អាវុធ​សំខាន់ សម្រាប់​សម្រស់​នារី​ដែរ​។ វា​ជួយ​ធ្វើឱ្យ​មុខ​អ្នក មាន​សំណើម និង​មាន​ភាព​ភ្លឺរលោង​។ លើសពីនេះទៅទៀត បើ​អ្នក​ប្រើ​ត្រូវ​របៀប វា​នឹង​ជួយ​បង្កើន​សម្រស់​អ្នក ថែម​មួយ​កម្រិត​ទៀត​។ តើ​គួរប្រើ​ដូចម្តេច ទើប​ត្រូវ​របៀប​នោះ​?



1.​    ​មុន​នឹង​បិទ​ម៉ា​សមុខ អ្នក​ត្រូវ​តែ​លាង​សម្អាត​ដៃ និង​មុខ ឱ្យបាន​ស្អាត​សិន គឺ​ត្រូវ​សម្អាត​ខ្លាញ់ និង​ធូលី​លើ​មុខ​ចេញ​ឱ្យអស់​។​

2.​    ​អ្នក​អាច​ងូតទឹក​ក្តៅ​បណ្តើរ បិទ​ម៉ា​សមុខ​បណ្តើរ ព្រោះ​នៅពេលដែល​ស្បែក​អ្នក​ត្រូវ​ទឹ​កក្តៅ រន្ធ​ញើស​នឹង​បើក នោះ​វា​នឹង​អាច​ស្រូប​យក​សារធាតុ ពី​ក្នុង​ម៉ាស​បិទមុខ​លឿន​។ បើ​អ្នក​រវល់ ហើយ​ងូតទឹក​មិនទាន់ អ្នក​អាច​យក​កន្សែង​ទៅ​ជ្រលក់​ទឹក​ក្តៅ​អ៊ុនៗ មក​ដាក់​លើ​មុខ​ពី ៣ ទៅ ៥ នាទី ទើប​បិទ​ម៉ាស​មុខ​ក៏​បាន​ដែរ​។​

3.​    ​អ្នក​អាច​បិទ នៅ​មុន​ពេល​គេង​បាន ហើយ​រយៈពេល នៃ​ការបិទ គឺ ៣ ថ្ងៃ ធ្វើ​ការបិទ​មួយដង (​ម្តង ១៥ ដល់ ២០ នាទី​)​។​
​ដូចនេះ អ្នក​អាច​អនុវត្ត តាម​វិធី​បិទ​ម៉ាស​ខាងលើ ដើម្បី​សុខភាព​ស្បែក​មុខ​អ្នក​៕

© រក្សាសិទ្ធិដោយ thmeythmey.com