អត្ថបទពាណិជ្ជកម្ម
​ទូ​រ​ស​ព្ទ​ ​H​u​a​w​e​i​ ​P​8​ ​លើ​ស​ពី​កំ​ពូ​ល​ស្មាត​ហ្វូ​ន​ ​ទាំ​ង​រូ​ប​រា​ង​ ​និ​ង​មុ​ខ​ងា​រ​កា​មេ​រ៉ា​​
21, Apr 2015 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ


កាលពី​ថ្ងៃទី 15 មេសា ឆ្នាំ 2015 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន​ហ៊ួ​វៃ ដែលជា​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន​ដ៍​ធំ​លំដាប់ថ្នាក់​លេខ 3លើ​ពិភពលោក បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ​លើ​ទីផ្សារ​ពិភពលោក នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត  Huawei P8ដែលជា​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ លើសពី​កំពូល​ស្មា​ត​ហ្វូ​ន ពោល គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​រចនា​ឡើង​លើសពី​ភាព​ឥតខ្ចោះ គួបផ្សំ​រវាង​បច្ចេកវិទ្យា ស្តើង ស្រាល មាំ ងាយស្រួល​ប្រើ និង​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ ផ្នែក​មុខងារ​កាមេរ៉ា​ដែល​ថត​នៅ​ទី​ងងឹត រឺ​ខ្សោយ​ពន្លឺ ដែល​អាច​រំពឹងថា​នឹង​លក់បាន​យ៉ាងច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន នៅ អាគារ​Old Billingsgate នាទី​ក្រុង​ឡុង ប្រទេស​អងគ្លេ់ស ដែល​ប្រជាជន​លើ​ពិភពលោក​ស្គាល់​ថា ជា​អាគារ​ដ៍ ស្រស់ស្អាត លើ​ផ្នែក​សិល្បៈ រចនាបទ ទំនើប​ស៊ី​វិ​ល័យ សម័យ​ទំនើប ។  ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត  Huawei P8 គឺ​ត្រកូល​មួយ​នៃ​ត្រកូល​ដ៍​ល្បឺ​របស់​ហ៊ួ​វៃ គឺ​ស៊េរី P ដែល​ពោរពេញ​ទៅដោយ​ការ​រចនា​ដ៍​ឥតខ្ចោះ​មាន អត្ថប្រយោជន៍ថ្មីៗទំនើប​ជាច្រើន ងាយស្រួល​ប្រើ និង​មុខងារ​លើសពី​កាមេរ៉ា​អាជីព​មួយចំនួន ដើម្បី​បំពេញ តម្រូវ​ចិត្ត ការពេញនិយម និង​ក្តី​សុ​បិ​ន្ត​អ្នក​ប្រើ ។
Huawei P8លើសពី​កំពូល​ស្មា​ត​ហ្វូ​ន ការ​រចនា​រូបរាង​លើសពី​ភាព​ឥតខ្ចោះ និង​បច្ចេកវិទ្យា​កំរិត​កំពូល

រូបរាង​និង​ការ​រចនា​ដ៍​ទាក់ទាញ លើសពី​ភាព​ឥតខ្ចោះ ដោយ​រួមផ្សំ​នូវ​រចនាបទ​បែប​ទំនើប​ស៊ី​វិ​ល័យ រាង​ងាយស្រួល​កាន់​ពេញដៃ រាង​កោង​គែម រាង​ជា​កូនសៀវភៅ ដោយមាន​ធាតុ​ផ្សំ​កញ្ចក់ និង​ដែក ដែល ធន់​នឹង​កំដៅថ្ងៃ ។ ការ​រចនា ត្រូវបាន​ជំរុញ​ដោយ​គំនិត​ដែល​ពោរពេញ​ដោយ​ភាពស្រស់ស្អាត ប្រណិត​ភាព ពី​វប្បធម៌​ចំរុះ​ប្រទេសផ្សេងៗគ្នា ធ្វើអោយ​រាង​កាន់តែ​ទាក់ទាញ ពេញនិយម ពេញចិត្ត ស្រស់ស្អាត និង​កាន់តែ​ឥតខ្ចោះ ដោយ​តួរ​ទាំងមូល​ស្រោប​ដោយ​លោហៈធាតុ ជាមួយនឹង​រាង​ដូច​គ្រាប់ពេជ្រ និង​ពណ៌​ដ៍​ពេញនិយម នោះ​គឺ ពណ៌​ប្រាក់ មាស ខ្មៅ និង​ប្រផេះ។

Huawei P8បញ្ចាក់​ពី​ភាពលេច​ធ្លោរ​នៃ​ការ​រចនា​រូបរាង លើសពី​ភាព​ឥតខ្ចោះ និង​បច្ចេកវិទ្យាដោយ​បន្ត​នូវ​គោល​គំនិត​នៃ​ការ​រចនា​រូបរាង​នៃ​ស៊េរី Pមុនៗ Huawei P8 បង្កើតឡើង​នូវ​រូបរាង​កាន់តែ ទាក់ទាញ ស្តើង មាំ លឿន ដែលមាន​ចំណុច​លេចធ្លោរ​ដូចខាងក្រោមៈ
•    បច្ចេកវិទ្យា និង​ដំណើរការ​ពត់​តួរ​ស្រោម​លោហៈធាតុ (nano-injection molding) ជាមួយនឹង​តំណរ ភ្ជាប់​គែម​ដ៍​ស្តើង បើ​ធៀប​នឹង​ទំហំ​អេក្រង់ ។
•    កម្រាស់​ទូរ​សព្ទ័​ត្រឹមតែ 6.4 មី​លី​ម៉ែត្រ បំពាក់​ដោយ​រន្ធ​សំរាប់​ដំណើរការ​ស៊ីម​ពីរ ប្រភេទ​4G
•    រូបរាង បាន​រចនា​ឡើងជា3ស្រទាប់ ដែល​ធ្វើអោយ​ទូរ​សព្ទ័ កាន់តែ​ធន់ និង​បង្កើនល្បឿន​ក្នុងការ ប្រើប្រាស់
•    បំពាក់​នូវ​អង្គ​ប្រតិបត្តិការ ប្រភេទ Kirin 930, 8-core 64bit; 2.0GHz chipsetជាមួយនឹង​ប្រព័ន្ធ ប្រតិបត្តិការ Android™ 5.0ដែលជា​លក្ខណៈពិសេស​ជំរុញ​សមត្ថភាព​និង​ល្បឿន​ប្រមាណ 20%លឿន​ជាង បើ​ធៀប​នឹង​ទូរ​សព្ទ័ផ្សេងៗ
•    អេក្រង់ មាន​ទំហំ​ម៉ា​ពេញចិត្ត ពេញភ្នែក រហូតដល់ 5.2”អ៊ី​ញ កំរិត​FHDជាមួយនឹង​កំរិត​ភាពច្បាស់ ធម្មជាតិ​ឥតខ្ចោះ 1080p (1920 x 1080); 424ppi
•    អាច​និយាយ និង​ស្តាប់លឺ​ច្បាស់ ក្នុងស្ថានភាព​ដែលមាន​សំលេង​រំខាន រឺ​កន្លែង​ដែលមាន​ការជជែក គ្នាច្រើន រឺ​មាន​សំលេង​ខ្លាំង
•    អាច​និយាយ​បែប Conference callដោយ​បើក Loud Speakerបានលឺ​ច្បាស់​ល្អ​ចំងាយ​ប្រមាណ 2 ម៉ែត្រ

Huawei P8ផលិតឡើង​ជាពិសេស ដោយ​យល់​ពី​ជម្រៅ​ចិត្ត​អ្នក​ប្រើ
Huawei P8គឺជា​បដិវត្តន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ចុច​លើ​អេក្រង់ ដែល​យល់​ពី​ញាណ​របស់​អ្នក​ប្រើ ។ លោកអ្នក​គ្រាន់តែ​យក​ខ្នង​ម្រាមដៃ​គោះ​ពីរដង​លើ​អេក្រង់ នោះ​នឹងធ្វើ​ការថត​ទុក​នូវ​រូប​និង​អត្ថបទ​ពេញ​លើ​អេក្រង់ (Screen capture/shoot) និង​អាច​គូរ​រ​ង្វ​ង​លើ់​អេក្រង់ នូវ​កន្លែង​ដែល​ចង់​រក្សាទុក​បានភ្លាមៗ ។ ស៊េរី​ថ្មី Huawei P8 បំពាក់​មុខងារ អាច​ហៅរក​ទូរ​សព្ទ័ (Search phone by voice)ពេលដែល​លោកអ្នក​ភ្លេច​ដៃ រឺ​បាត់ នៅជិតៗ ខ្លួន ដូចជា​គ្នា ក្នុង​ឡាន រឺ​ក្នុងផ្ទះ រឺ​ក្នុង​ការិយាល័យ​ធ្វើការ ដោយនិយាយ​រក​ទៅកាន់ Huawei P8 នូវ​សំលេង​ដែល​បាន​ថត​ទុក ។

បច្ចេកវិទ្យា​ផ្តាច់មុខ​តែមួយគត់ Huawei ក្នុងការ​ដំណើរការ​ថ្ម​អោយប្រើ​បានយូរ ធ្វើអោយ Huawei P8 អាច​ប្រើ​បានយូរ ទោះបីជា​រាង​កាន់តែ​ស្តើង តែ​សមត្ថភាព​កាន់តែ​ខ្ពស់ និង​ប្រើ​ថ្ម​តិច ។ ស៊េរី​ថ្មី​នេះ បំពាក់កំលាំង​ថ្ម2680 mAhជាមួយនឹង​ល្បឿន​អង្គ​ប្រតិបត្តិការ​3GBនិង 16GB ROMដែលជា​លក្ខណៈពិសេស​ជំរុញ​សមត្ថភាព​និង​ល្បឿន​ប្រមាណ 20% លឿន​ជាង បើ​ធៀប​នឹង​ទូរ​សព្ទ័ផ្សេងៗ ថែមទាំង​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 13MP និង កាមេរ៉ា​មុខ 8MP។

លោក រី​ឆាត យូ(Richard Yu) អគ្គនាយក​ប្រតិបត្តិ​គ្រុប​អាជីវកម្ម​អតិថិជន​នៃ​ក្រុមហ៊ុន​ហ៊ួ​វៃ បាន​សង្កត់ធ្ងន់ថា “Huawei P8 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន ដ៍​ងាយស្រួល​ប្រើ​បំផុត ពេញចិត្ត​បំផុត សំរាប់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ។ លោក​បាន​បន្ថែមថា  ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​ទីផ្សារ​យ៉ាង​ស៊ីជម្រៅ​ពី​តម្រូវ​ចិត្ត​អតិថិជន​Huaweiបាន​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី P8នេះ​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ ក្តី​ស្រ​ម៉ៃ និង​កង្វះខាត អតិថិជន​ថ្នាក់ខ្ពស់ ដែលជា​អតិថិជន​សំភារៈ​និយម អ្នក​ហ៊ឺហា អ្នកលេង​ស្ទា​យល៍​កាលីបៗ ទំនើបៗ នាពេល​បច្ចុប្បន្ននេះ ជាពិសេស​ទៅទៀត គឺ​សមត្ថភាព និង​មុខងារ​កាមេរ៉ា​និង​បណ្តាញ​ត​ភ្ជាប់​គ្រប់​ណែ​ត​វើក ។ ដោយ​ផ្អែកលើ​លទ្ធភាព​ជំរុញ​ទីផ្សារ និង​ផ្សព្វផ្សាយ ចំពោះ​ស៊េរី P កន្លងមក ក្រុមហ៊ុន​ជឿជាក់ថា ស៊េរី​ថ្មី​ដ៍​កំពូល Huawei P8 នឹង​ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៍​ពេញនិយម​បំផុត លក់ដាច់​បំផុត និង​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​អតិថិជន​ទៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ 2015នេះ ។ ”
Huawei P8បំពាក់​មុខងារ​កាមេរ៉ា​លើស​កំរិត​អាជីព​ផ្នែក​បំ​លែង​ពន្លឺលក្ខណៈពិសេស​លេចធ្លោរ​របស់​កាមេរ៉ា Huawei P8 រួមមានៈ
•    បំពាក់​បច្ចេកវិទ្យា​ឈានមុខ លើ​មុខងារ​រក្សា​លំនឹង និង​ធ្វើអោយ​ពន្លឺ​រូបភាព​អោយ​ច្បាស់ ដោយ​មិន​ចាំ បាច់​ប្រើ Flashកំរិត 1.2° (Optical Image Stabilizer)ដែល​ជួយ​ធ្វើអោយ​គុណភាព​រូបថត និង​វីដេអូ​កាន់តែច្បាស់ និង​ទប់​លំនឹង ជាពិសេស​ធ្វើអោយ​រូបភាព​កាន់តែ​មុត​ថ្លា និង​ច្បាស់ ។

•    បំពាក់​បច្ចេកវិទ្យា​ឈានមុខ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​លើ​សែន​សឺរ​RGBW (4 ពណ៌)  ដែល​ជួ​យួ​ពន្លឺ បាន 32% ក្នុងស្ថានភាព​កុង​ពន្លឺ និង 78% ក្នុង​ទី​ងងឹត រឺ​ខ្សោយ​ពន្លឺ ។ កំរិត​នៃ DSLR និង Image Signal Processorជួយ​បន្ថែម​លើ​មុខងារ​កាត់បន្ថយ​សំលេង​ពេល​ថត និង​បន្ថយ​ពន្លឺ​កុង និង​ទី​ងងឹត ។

•    កាមេរ៉ា​បំពាក់​មុខងារ​ជា​លើសពី​កាមេរ៉ា​អាជីព និង​មាន​លក្ខណៈ​ជា​សិល្បៈ4បែប ដើ​ម្ប​បីំ​ពេញ​នូវ ក្តី​ស្រមៃ និង​កំលាំង​ជំរុញ​ទឹកចិត្ត​អ្នកសិល្បៈ ក៍​ដូចជា​អ្នកកាន់ការ​ក្នុង​ស្ទួ​ឌី​យោ​ថត រឺ​អ្នក​ថតរូប​អាជីព ។

មុខងារ​បំ​លែង​ពន្លឺ ផ្តល់​ជា​លទ្ធផល 4ពេល​លោកអ្នក​កំពុង​ថត គឺ (1) ថត​បាន​នូវ​ខ្សែ​ពន្លឺល្អិតៗ (Taillights track),(2) ថត​បាន​ខ្សែ​ពន្លឺ​ទាប​ខ្ពស់​តាម​ល្បឿន (Light graffiti)(៣) ថត​បាន​ខ្សែទឹកតូចៗ រឺ​ពន្លឺ​ក្នុង​ទឹក (Silky water)និង (4) ថត​បាន​ផ្កាយតូចៗលើ​មេឃ​យ៉ាងច្បាស់ (Star track)ជាមួយនឹង មុខងារ​ទេពអប្សរ​ពន្លឺ និង​ក្រោម​ដំណក់ទឹកភ្លៀង ក៍​ដូចជា​មុខងារ​មើលរូបភ្លាមៗ ដូចដែល​អ្នក​បានឃើញ នឹង​ភ្នែក​លក្ខណៈ​ជា DSLR។

មុខងារ​កាមេរ៉ា​មួយទៀត​របស់ Huawei P8 គឺ​ការថត​វីដេអូ​កាត់ត​ប្រសិនបើ​អ្នក​ប្រើ​ជា​អ្នកដឹកនាំ​ថត ។ មុខងារ​នេះ អនុញ្ញាតិ​អោយ​អ្នក​ប្រើ​បញ្ជារ​និង​ត​ភ្ជាប់​រហូតដល់​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព​ន្ធ័​ប្រតិបត្តិការ Androidចំនួន3 ទូរ​សព្ទ័​ផ្សេងទៀត ក្នុង​កំ​ឡុ​ពេល​ថត​វីដេអូ ដើម្បី​ចាប់យក​រូបភាព​ពី​ជ្រុង រឺ​ទិសខុសៗគ្នា ចំនួន 4ទិស ក្នុងពេល​ដំណាលគ្នា ហើយក៍​អាច​បញ្ចូល​គ្នា​ដើម្បី​កាត់ត​ជា​វីដេអូ​សំរេច​មួយ ។

មុខងារ​កាមេរ៉ា​មួយទៀត ដែល​គួរអោយកត់សំគាល់​រប​ស់ Huawei P8 គឺ​ការថតរូប​ខ្លួនឯង​កាន់តែ​ងាយ ស្រួល (Selfie mode) ដែល​ជួយ​ធ្វើអោយ​រូបថត​កាន់តែច្បាស់ មុខ​ស្អាត និង​អាច​ស្គាល់មុខ អ្នក​ដែល នៅក្នុង​រូបថត កាន់តែ​លឿន​ផងដែរ ។

គួរ​កត់សំគាល់ថា ស៊េរី​Pរបស់ Huaweiគឺជា​ស៊េរី​លំដាប់​កំពូល លើស​គ្រប់​ស៊េរីផ្សេងៗ របស់ខ្លួន ដែល​ល្បឺ​សុះសាយ ទាំង​ផ្នែក​រូបរាង​ទាក់ទាញ និង​ការ​រចនា​លើសពី​ភាព​ឥតខ្ចោះ ទាំង​ស្តើង ទាំង​ស្រាល ទាំង​មាំ ដោយ​ទទួលបាន​នូវ ជោគជ័យ​យ៉ាង​សម្បើម​នៅ​ទូទាំង​ពិភពលោក ពោលគឺ​អតិថិជន​នៅ​ទូទាំង ពិភពលោក ស្គាល់​និង​ជឿជាក់ លើ​ស្មា​ត​ហ្វូ​ន Huawei គឺ​តាមរយៈ​ស៊េរី​ដ៍​កំពូល គឺ​ស៊េរី P នេះឯង ។ តួរ​លេខ​លក់​របស់ Huawei P6 សរុប ប្រមាណ 5លាន​គ្រឿង ក្នុង​បណ្តា​ប្រទេស​ចំនួន 60 និង Huawei P7 លក់បាន​រហូត 4លាន​គ្រឿង ក្នុង​បណ្តា 100ប្រទេស ត្រឹមតែ​រយៈពេល 6ខែ ។ ភាពជោគជ័យ និង​តួរ​លេខ​លក់​កើន​ខ្លាំង​នៃ​ស៊េរី P6និងP7 គឺជា​កត្តា​ជំរុញ​នូវ​តម្រូវការ​យ៉ាងខ្លាំង និង​ភាព​អ​ន្ទ​សារ ក​ញ្ច្រោ​ល​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ចំពោះ Huawei P8 ថ្មី​នេះ ។

ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​ដ៍​ធំ​នេះ ក្រុមហ៊ុន​ក៍បាន​បញ្ជក់​ថា Huawe P8 មាន​ពីរ Version ពោលគឺ​Versionធម្មតា តម្លៃ​ប្រមាណ 499 ផោន និង Version ខ្ពស់ តម្លៃ​ប្រមាណ 599ផោន ដែលមាន​ដាក់លក់​នៅ​បណ្តា ប្រទេស​ចំនួន30ដូចជា បារាំង​អាល្លឺម៉ង់ ចិន អង់គ្លេស អេស្បាញ ម៉ិច​ស៊ិ​ច​កូ​បា​គី​ស្ទា​ន អ៊ីតាលី អា​មេ​រិច​ខាងត្បូង ទួ​គឺ អារ៉ាប​រួម កូ​ឡុំ​ប៊ី និង​បណ្តារ​ប្រទេសធំៗមួយចំនួនទៀត ។ ចំណែកឯ​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ នឹង​អាចមាន​លក់​នៅ​ចុងខែ​ឧសភា​និង​នៅ​កម្ពុ​ជានា​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ 2015 នេះ។

មាន​វិ​ដេ​អូ



(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com