អត្ថបទពាណិជ្ជកម្ម
ការចាប់ផ្តើម​ផ្សាយ​ដំបូង​របស់​ទូរទស្សន៍ PNN មានការ​ចូលរួម​អធិកអធម​ពី​តារាល្បីៗ
12, Jul 2015 , 11:56 am        
រូបភាព
ដោយ: ថ្មីៗ


ភី​អិន​អិន(PNN) ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ទំនើប​បំផុត និង​ថ្មី​បំផុត​របស់​កម្ពុជា បានចាប់ផ្តើមផ្សាយ​លើកដំបូង​របស់ខ្លួន ដោយមាន​ការចូលរួម​យ៉ាង​អធិកអធម​ពី​តារាល្បីៗជាប​ច្រើន​រូប។

ពិធីករ ពិធី​ការី​ទូរទស្សន៍ មាន​លោក ប៉ែន ចំ​រ៉ុង អ្នកនាង NG និង​អ្នកនាង​ខាត់​សុខ​ឃីម គឺ​ស្ថិតស្ថិតក្នុង​ចំណោម​តារា ដែល​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នោះ ។ចំណែកឯ​តារា​មកពី​ប្រទេស​ថៃវិញ រួមមាន លោក Art Phasut Banyam (Art), កញ្ញា Patricia Tanchanok Good (Pat) ,កញ្ញា Joy Rinlanee Sripen(Joy) និង កញ្ញា Puifai AF4 ។

ក្នុងនោះ​មាន​ភ្ញៀវ​ប្រមាណ​ជាង ៣០០ នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី រដ្ឋាភិបាល និង​ប្រធាន​ក្រុមហ៊ុន​ផងដែរ ។
អគ្គនាយក ប៉ុ​ស្ត៍​ទូរទស្សន៍ PNN លោក Glen Felgate បាន​ថ្លែងថា៖ ¨ យើង​មាន​កិត្តិយស ដែលតារាល្បីៗ នៅ​កម្ពុជា និង​តារាល្បីៗមកពី​ប្រទេស​មកពី​ប្រទេស​ថៃ បាន​ចូលរួម​នៅក្នុង​ផ្សាយលើកដំបូង​របស់​យើង ។

លោក ប៉ែន បូ​ណា ដែលជា​អ្នកសារព័ត៌មាន​កម្ពុជា និង​ទទួល​ការគោរព​ច្រើន ហើយ​ធ្លាប់បម្រើ​ការងារ​នៅឯ​ស្ថានីយ​វិទ្យុ​បារាំង​អន្តរជាតិ ( RFI )  ។ឥឡូវ​បាន​ក្លាយជា និពន្ធ​នាយក​ព័ត៌មាន នៅ​ប៉ុស្តិ៍​ទូរទស្សន៍ PNN ។ រួមមាន ក្រុម​ផលិតកម្ម​វិធី​រប​ស់ប៉ុ​ស្តិ៍​ទូរទស្សន៍PNN និង វត្តមាន វិធី​ករ វិធី​កា​នី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​ផងដែរ។

កាល​ព្រឹក​ម្សិលមិញ​ដែរ ក្រុម​ព័ត៌មាន​របស់​ប៉ុស្តិ៍​ទូរ​ស្សន៍ PNN បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការយោគយល់​គ្នា (Mou) ជាមួយនឹង​អង្គភាព​ផលិត​ព័ត៌មាន BEC News របស់​ប្រទេស​ថៃ ។ក្នុង​ពិធី​ចុះហត្ថលេខា​នោះ ក៏មាន​ការចូលរួម​ពី ពិធីករ​ព័ត៌មាន​ដ៏​ល្បីឈ្មោះ​បំផុត មួយរូបរបស់​ប្រទេស​ថៃ គឺ​លោក Kitti Singhapat ។

ទូរទស្សន៍ PNN ផ្សាយ​នៅលើ​ប្រព័ន្ធ UHF ប៉ុ​សលេខ ៥៦ និង​ជា​ប៉ុស្តិ៍​ទូរទស្សន៍​បែប​កម្សាន្ត​ទូទៅ។ស្ថានីយទូរទស្សន៍ PNN បាន​ចំណាយ​ទុនវិនិយោគ​ជាង ២០លាន​ដុល្លា​អាមេរិក ទៅលើ​ការសាងសង ស្ទូ​ឌី​យ៉ូ ក៏​ដូច ជាឧបករណ៍ទំនើបៗ និង ទឹកប្រាក់​រាប់លាន​អាមេរិក​ទៀត ទៅលើ​ការផលិត​កម្មវិធី។បច្ចុប្បន្ន ម៉ាស៊ីន​ផ្សាយ​របស់ PNN មាន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកោះកុង ស្វាយរៀង ត្បូងឃ្មុំកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ព្រះសីហនុ កំពត និង​តាកែវ។

ចូល​មើល​ទំព័រ​ហេ្វ​ស​ប៊ុ​ក PNN : www.facebook.com/pnntvcambodia
ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លោក Glen Felagte តាម​អ៊ី​ម៉ែ​ល [email protected]






(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com