ពីនេះ ពីនោះ
តើពាក្យ «អនែក, អនេក, អណែក, អណេក» មួយណាត្រូវ?
× មនុស្សភាគច្រើន ប្រើពាក្យទាំងអស់នេះ ទាំងភាសានិយាយ ទាំងភាសាសរសេរ គឺ «អនែក ឬ អណែក» ដែលជាពាក្យខុសទៅវិញ។ តាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា«អនេក» ជានាមមានន័យថា មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន ប្រមាណពុំអស់។ ឧទាហរណ៍៖ ច្រើនអនេក ច្រើនក្រៃ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com