ពីនេះ ពីនោះ
គ្រោះ​ព្រោះ​បំពាន​!
10, Feb 2016 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ា​កា​ខ្មៅ​



​កំណាព្យ​បទ ពាក្យ​៧
- ចាប់​អាន​កាសែត​ចង់​ឆ្អែត​បាយ     ​    ​រឿង​ពី​ជិត​ឆ្ងាយ​ឃើញតែ​គ្រោះ​
​មាន​ទាំង​អ្នកស្លាប់​និង​របួស     ​    ​    ​ខ្លះ​នៅ​រួច​រស់​គ្រោះ​ពិការ​។​

- ខ្លះ​បាក់​ដៃជើង​ប៉ើង​បែក​មាត់     ​    ​មាន​ខ្លះ​ក៏​ភ្លាត់​បែក​ចង្កា​
​ខ្លះ​ត្រូវ​គ្រោះ​ខ្លាំង​ខ្ទេច​កាយា     ​    ​    ​ពេលខ្លះ​មរណា​នឹង​កន្លែង​។​

- គ្រោះ​កើត​ច្រើនណាស់​ច្បាស់ក្រឡែត     ​យើង​ដឹង​ដើមហេតុ​ពិត​ជាក់ស្តែង​
​ខ្លះ​ស្រវឹង​ខ្លាំង​តាំង​ខែង​រែង     ​    ​    ​បំពាន​គេឯង​ឥត​ក្រែង​ច្បាប់​។​

- ខ្លះ​អាង​អំណាច​កាច​បំពាន     ​    ​ខុស​ហើយ​នៅ​ហ៊ាន​ចង់​សម្លាប់​
​បាញ់បោះ​សេរី​ស្តី​មិន​ស្តាប់     ​    ​    ​ប៉ូលិស​ចង់​ចាប់​ប្រាប់​កុំ​ខ្លាំង​។​

- ខ្លះ​មិន​ពាក់មួក​វក់​សម្រស់     ​    ​    ​បើកបរ​បង្ហោះ​អួត​តតាំង​
​ខ្លះ​បើក​ធ្លាក់​ភ្នែក​បុក​របាំង     ​    ​    ​ទើប​ភ័យ​មុខ​ស្លាំង​តាំង​រក​ម៉ែ​។​

- ល្មមៗ​បាន​ហើយ​កុំ​ឡើយ​ជ្រុល     ​    ​បើ​បានជា​ពុល​យល់​គួរ​ប្រែ​
​គោរព​ច្បាប់​ឡើង​អស់​កូន​ខ្មែរ     ​    ​ដឹងខ្លួន​ខុស​កែ​មិន​ហួសពេល​៕


© រក្សាសិទ្ធិដោយ thmeythmey.com