ពីនេះ ពីនោះ
តួនាទី​សាសនា​តាម​ទស្សនៈ​របស់​សង្គម​វិទូ​នានា​
01, Mar 2016 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម មួយ​មិនអាច​គ្មាន​សាសនា​។ គ្រប់​សាសនា​ទាំង​នៅលើ​ពិភពលោក​នេះ ក៏​គ្មាន​សាសនា​មួយណា​ដែល​ដឹកនាំ​មនុស្ស​ទៅរក​សេចក្ដី​អាក្រក់​នោះដែរ​។ មានតែ​អ្នក​ជឿ ហើយ​មានគំនិត​ជ្រុលនិយម​លើ​សាសនា​ទេ ដែល​ធ្វើ​ឲ្យ​តម្លៃ​សាសនា ក្លាយជា​មាគ៌ា​បិទបាំង​វិចារណញ្ញាណ​របស់​មនុស្ស ដែល​វា​ផ្ទុយ​ពី​តួនាទី​ពិត របស់​សាសនា​។ ខាងក្រោម​នេះ គឺជា​តួនាទី​របស់​សាសនា​តាម​ទស្សនៈ​របស់​ក្រុម​អ្នក​សង្គម​វិទូ​មួយចំនួន​៖



១/. សាសនា មាន​តួនាទី​ផ្ដល់​សន្តិភាព​ស្មារតី​ដល់​មនុស្ស មានន័យថា ជួយ​ឲ្យ​មនុស្ស​មាន​ស្មារតី​ស្ងប់​សុខ នៅពេល​អ្វីមួយ​ដែល​ខ្លួន​មិនអាច​ដោះស្រាយបាន​ដោយ​ខ្លួន​បុគ្គល​ផ្ទាល់​។ សាសនា​ជួយផ្ដល់​សន្តិភាព​ផ្លូវចិត្ត​ដល់​មនុស្សលោក ព្រោះ​ចិត្ត​របស់​មនុស្ស​វិលវល់ មិនដឹងថា​ខ្លួន​នៅ​កន្លែង​ណា ស្លាប់​ទៅនឹង​ទៅ​ទីណា មានតែ​យក​សាសនា​ដើម្បី​កំដរ​ភាពភ័យខ្លាច​ទាំងឡាយ​ដែល​ខ្លួន​មិនអាច​ដឹងបាន​។​
២/. សាសនា គឺជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​វប្បធម៌ និង​សង្គម​។ សាសនា​ផ្ដល់​តម្លៃ​ដល់​សង្គម​។ ឧទាហរណ៍ ប្រវត្តិសាស្ត្រ​ខ្មែរ ការកសាង​អង្គរវត្ត​គឺ​ក្នុង​បុព្វហេតុ​សាសនា បច្ចុប្បន្ន​ប្រាសាទអង្គរវត្ត​គឺ​បានកំណត់​អំពី​តម្លៃ​របស់​សង្គម​ខ្មែរ​ជាដើម​។​
៣/. សាសនា ជួយ​បង្កើត​ក្រុមសាមគ្គី​ដ៏​រឹងមាំ​។
៤/. សាសនា ជា​អ្នក​វិនិច្ឆ័យ​ពិចារណា និង​គាំទ្រ​ពី​ចេតនា​ល្អ ដែល​ផ្ដល់នូវ​កម្លាំង​ស្អិតល្មួត ដល់​សង្គម​។​
៥/. សាសនា កាត់បន្ថយ​សេចក្ដី​ភ័យខ្លាច និង​ថប់​បារម្ភ​របស់​បុគ្គល​
៦/. សាសនា ផ្ដល់នូវ​ការណែនាំ និង​បង្កើត​អត្ថន័យ​ដល់​ការគ្រប់គ្រង​សង្គម​
៧/. សាសនា បង្កើត​ឲ្យ​មាន​សុខុមាលភាព និង​បង្កើត​ឡើងវិញ​នូវ​មុខងារ​ផ្សេងៗ​នៅក្នុង​សង្គមមនុស្ស​។​
​ដកស្រង់​ពី​៖( មេរៀន​ទស្សនវិជ្ជា​សាសនា​) សម្រាប់​និស្សិត​ទស្សនវិជ្ជា​


© រក្សាសិទ្ធិដោយ thmeythmey.com