ពីនេះ ពីនោះ
តើ អព្ភន្តរសញ្ញា (‘...’) ត្រូវ​ប្រើ​ក្នុង​លក្ខខណ្ឌ​បែបណា​?
18, Jul 2016 , 9:00 am        
រូបភាព
អព្ភន្តរសញ្ញា (‘...’)  ខុសប្លែក​ពី​អញ្ញ​ប្រកាស ( “...” )  ដោយ​ប្រើតែ​ខ្វឹ​ក​សញ្ញា​មួយ​នៅ​ខាងដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាងចុង ។ របៀប​ប្រើ​នស​អព្ភន្តរសញ្ញា​ខុសគ្នា​បន្តិច ពី​សញ្ញា​អញ្ញ​ប្រកាស ដោយ​ប្រើ​អព្ភន្តរសញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅក្នុង​រង្វង់​ផែន​ពាក្យ ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។​


 
​សូម​អនុញ្ញាត​ជម្រាប​ថា​៖ នៅក្នុង​សៀវភៅ​ឯកសារ​ជាទូទៅ គេ​កម្រ​ឃើញ​អ្នកនិពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួនកាល​គេ​ប្រើ​អព្ភន្តរសញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោលដៅ​តែមួយ​ដូចគ្នា ។​

​នៅក្នុង​សៀវភៅ​វេយ្យាករណ៍​របស់លោក ពូវ អ៊ុម លោក​ចាត់ទុក​អព្ភន្តរសញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស ( សៀវភៅ​វេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែក​នៅក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរសញ្ញា “ ....” មាន​រូបសណ្ឋាន​យ៉ាងនេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរសញ្ញា​យ៉ាងនេះ​ថា ៖ ពាក្យសន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍បណ្ឌិត​ក្នុងប្រទេស​អឺរ៉ុប បង្កើតឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូបសណ្ឋាន​ពីរបែប​គឺ (“...”) ឬ («...»)​។

​ដូច្នេះ ដោយ​យល់ឃើញថា កិច្ចការ​សរសេរ​តែង​និពន្ធ​នាពេល​បច្ចុប្បន្ននេះ មាន​សភាព​ល្អិតល្អន់​ស៊ីជម្រៅ និង​ហ្មត់ចត់ យើង​គួរតែ​បញ្ចូល​អព្ភន្តរសញ្ញា ដែលមាន​រូបសណ្ឋាន​បែបនេះ ( ‘... ’ ) មក​ប្រើ​បន្ថែមទៀត ដោយ​បំបែក​ចេញពី​អញ្ញ​ប្រកាស ( “...” ) ។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​, ចំណុច​វេយ្យាករណ៍​



© រក្សាសិទ្ធិដោយ thmeythmey.com