ជាតិ
ពលករ​ខ្មែរ​រងគ្រោះ​៦​នាក់ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​
13, Sep 2016 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ចំនួន​៦​នាក់ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ ក្រោយពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ពួកគេ ដែល​បាន​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​។



​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពលករ​ខ្មែរ​ចំនួន​៤​នាក់ បាន​ចាញ់បោក​មេខ្យល់ ដែល​នាំ​ពួកគេ​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រោយពី​ពួកគេ​បម្រើ​ការងារ​នៅ​ទីនោះ​ជួប​លំបាក​ពេក ពលករ​ទាំង​៤​នាក់​នេះ ក៏បាន​ស្នើសុំ​មក​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី ជួយ​អន្តរាគមន៍​សង្គ្រោះ និង​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​។ ហើយ​ខាង​ភាគី​ថៅកែ ក៏បាន​ប្រគល់​ប្រាក់ខែ ជូន​ពលករ​ទាំងនេះ តាម​សំណើ​របស់​ស្ថានទូត​ខ្មែរ​ផងដែរ​។​

​ពលករ​ទាំង​៤​នាក់​នេះ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ នៅ​ថ្ងៃទី​១៥ កញ្ញា​។

​ជាមួយគ្នានេះ ពលករ​ខ្មែរ​ចំនួន​២​នាក់​ទៀត ដែល​ជាប់ពន្ធនាគារ Juru និង​ពន្ធនាគារ Lenggen ដោយសារតែ​គ្មាន​លិខិតឆ្លងដែន និង​លិខិតឆ្លងដែន​ផុត​សុពលភាព នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា ដែល​បាន​បញ្ជាក់ថា ពលករ​ទាំង​២​នាក់​នេះ ម្នាក់​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃទី​២១ កញ្ញា និង​ម្នាក់ទៀត​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៣ កញ្ញា​៕


Tag:
 ​ពលករ​
  ​ខ្មែរ​
 ​ ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com