ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ការប្រគល់រង្វាន់ជូនអតិថិជនឈ្នះរង្វាន់ពី កម្មវិធី អ អេច ប៊ី មហាសំណាង
29, Dec 2016 ,
3:38 pm
រូបភាព
×
ដោយ:
ភ្នំពេញ ៖ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណាលីមីធីត ជាសមាជិកនៃសម្ព័ន្ធធនាគារ អ អេច ប៊ី ដែលជាធនាគារធំ លំដាប់ទី៤នៅប្រទេសម៉ាឡេស៊ី។ ធនាគារ អ អេច ប៊ីបានធ្វើការប្រគល់ រង្វាន់សរុបចំនួន ២៧រង្វាន់ទៅកាន់អតិថិជនដែលបានឈ្នះរង្វាន់ពីកម្មវិធី អ អេច ប៊ី មហាសំណាង សម្រាប់រង្វាន់ប្រចាំខែកញ្ញា ខែតុលា និងខែវិចិ្ឆកា ឆ្នាំ២០១៦។
កម្មវិធី អ អេច ប៊ី មហាសំណាង មានសុពលភាពចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ ហើយកម្មវិធីនេះគឺផ្តល់ឱកាសជូនគ្រប់អតិថិជនទាំងចាស់ និងថ្មីដែលមាននិងបើកគណនីសន្សំ និងគណនីចរន្ត នៅក្នុងអំឡុងពេលនៃកម្មវិធីនេះ។អតិថិជនដែលមានបំណងចង់ ចូលរួមឈ្នះរង្វាន់ក្នុងកម្មវិធីនេះ គឺគ្រាន់តែបើកគណនីប្រាក់បញ្ញើ សន្សំឬបើកគណនីចរន្តជាមួយប្រាក់បញ្ញើបឋម ១០០ដុល្លារតែប៉ុណ្ណោះ នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះ។
លោក លីម លូង សេង អគ្គនាយកនៃធនាគារ អ អេច ប៊ី លីមីធីត បានមានប្រសាសន៍ក្នុងកម្មវិធី ប្រគល់រង្វាន់នេះផងដែរ ថា « ការប្រគល់រង្វាន់នៅថ្ងៃនេះ គឺជាការសម្តែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ក៏ដូចជាស្មោះត្រង់លើការប្រើប្រាស់សេវា ពីធនាគារយើងខ្ញុំ។
សម្រាប់ការប្រគល់រង្វាន់នេះមានការចូលរួមដោយម្ចាស់រង្វាន់ និងសមាជិកគ្រួសាររបស់ពួកគាត់ផងដែរ។
ការប្រគល់រង្វាន់លើកទី១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រួមមាន២៧រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ចំនួន ២៧នាក់។ រង្វាន់រួមមាន៖ ម៉ូតូ Kawasaki 125 cc ៣រង្វាន់ - ទូរស័ព្ទ iPhone 7 ៦រង្វាន់ - ទូរស័ព្ទ Samsung S7 Edge ៦រង្វាន់ - ទូរទស្សន៍ Samsung 48 អ៊ីង ៦រង្វាន់ និង កង់ Cannondale ៦រង្វាន់។
កម្មវិធី អ អេច ប៊ី មហាសំណាង និងបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដូច្ចេះសម្រាប់អតិថិជនដែលមិនទាន់ឈ្នះរង្វាន់ ឬអតិថិជនថ្មីមានបំណងផ្សងសំណាង នៅមានឱកាសឈ្នះរង្វាន់ប្រចាំខែ និងរង្វាន់ធំចុងក្រោយគឺរថយន្ត Mazda2 ១គ្រឿង។ រង្វាន់សម្រាប់ការចាប់ឆ្នោតចុងក្រោយនឹងប្រព្រឹត្តទៅនៅ ខែមីនា ឆ្នាំ2017 ខាងមុខនេះ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
1 ថ្ងៃ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
4 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម