អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី​រសជាតិ​ថ្មី ពី​ផាក​កាហ្វេ​
05, Jan 2017 , 3:51 pm        
រូបភាព
​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ពី​ផាក​កាហ្វេ​សូម​ណែនាំ​អាហារ​ថ្មី គឺ​បាយ​សាច់​ត្រី​បី​រសជាតិ​។ នេះ​ជា​ផលិតផល​ថ្មី​ដែល​ត្រូវបាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស និង​យកចិត្តទុកដាក់​ពី​ចុងភៅ​ផាក​កាហ្វេ​។ សាច់​ត្រី​ត្រូវបាន​យកទៅ​ចំអិន​ជា​លក្ខណៈ​បំពង ជាមួយ​ម្សៅ​បំពង​ដែល​អាច​រក្សា​ភាព​ស្រួយ និង​ស្រស់​នៃ​សាច់​ត្រី​។ រីឯ​ទឹកជ្រលក់​វិញ​ក៏​ត្រូវបាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ចំនួន​បី​រសជាតិ ជូរ ផ្អែម​និង​ប្រៃ​។

​លើសពីនេះទៅទៀត ផាក​កាហ្វេ​ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ផលិតផល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព ដូចនេះហើយ​ទើប​យើង​ធ្វើការ​ចេញលក់​ឈុត​អាហារ​នេះ​ជាមួយ​បាយ​អង្ករសម្រូប ដែលមាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព ៖

1.​    ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដើម្បី​ប្រឆាំង​និង​រ៉ាឌីកាល់​សេរី​
2.​    ​សំបូរ​ទៅដោយ​វីតាមីន B6
3.​    ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​
4.​    ​ជួយ​ការពារ​ជំងឺ​បេះដូង​នានា​
5.​    ​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ភាពធាត់​
6.​    ​វា​ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺហឺត​
7.​    ​អង្ករ​ក្រហម​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​របស់​អ្នក និង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​

​លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ​នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០ នៅក្នុង​រាជា​ធានី​ភ្នំពេញ​។ គួ​រំលឹក​ផងដែរ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​បើក​ដំណើរការ​ជាង​១២​ឆ្នាំ​មកហើយ ហើយ​អ្វីដែល​ពិសេស​នៅ​ផាក​កាហ្វេ​រាល់​អាហារ​ទាំងអស់​គឹ​គ្មាន​ការប្រើប្រាស់​សារធាតុ​ប៊ីចេង ប៉ុន្តែ​នៅតែ​អាច​រក្សា​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​អាហារ​។ ក្រៅពី​អាហារ​ច្រើន​ជម្រើស ផាក​កាហ្វេ​ក៏​បំរើ​ជូន​លោកអ្នក​នូវ កាហ្វេ ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ សម្រាប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់ ពេល​រសៀល និង​ពេល​ល្ងាច​ផង ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មាន​ផាសុខភាព មិនតែប៉ុណ្ណោះ​គឺជា​ទីកន្លែង​បង្កើន​មិត្តភាព​ដៃគូរ​ពាណិជ្ជកម្ម អាជីវកម្ម ការងារ​របស់លោក​អ្នក​ផងដែរ​។

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com