ការឈឺក្រលៀន គឺជាការឈឺចាប់ ដែលកើតឡើងនៅខាងក្នុងផ្នែកខាងលើ នៃកន្លែងជួបគ្នារបស់ឆ្អឹងភ្លៅ និងផ្នែកខាងក្រោមពោះ។
មូលហេតុចំបងបំផុតនៃការឈឺក្រលៀន ភាគច្រើនបណ្តាលមកពីរមួលសាច់ដុំ ឬការដាច់រហែកសរសៃចង ជាពិសេស ចំពោះអ្នកលេងកីឡា។ ការឈឺក្រលៀន អាចកើតឡើងភ្លាមៗ បន្ទាប់ពីរងរបួស ឬអាចយូរបន្តិច រហូតដល់រាប់អាទិត្យ ឬរាប់ខែក៏មានដែរ។ ការឈឺចាប់នេះនឹងកាន់តែកើនឡើង ប្រសិនបើអ្នកនៅតែធ្វើចលនា ឬលេងកីឡាបន្តទៀត។
ករណីខ្លះ ការឈឺចាប់នេះអាចបណ្តាលមកពីការរបួស ការបាក់ឆ្អឹង ក្លន ឬសូម្បីតែការមានគ្រួសក្នុងតម្រងនោម។ ការឈឺចាប់ពងស្វាស ក៏អាចរាលដាលទៅដល់ក្រលៀននេះផងដែរ។
សូមប្រញាប់ទៅជួបគ្រពេទ្យរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាដូចខាងលើនេះ ដើម្បីឲ្យពួកគាត់វាយតម្លៃ និងទទួលការព្យាបាលមួយសមស្រប។
ពេលណាគួរទៅជួបគ្រូពេទ្យជាបន្ទាន់?
• ការឈឺចាប់មិនបាត់ ឬរឹតតែខ្លាំងឡើងៗ
• ឈឺស្របគ្នានឹងឈឺពងស្វាស
• មានរួនផ្សំនឹងការក្អួត ចង្អោរ ក្តៅខ្លួន រងា ញ័រញាក់ ឬមានឈាមក្នុងទឹក។
ប្រសិនបើអ្នកគិតថា វាមិនធ្ងន់ធ្ងរ ឬឈឺចាប់តិចតួចប៉ុណ្ណោះ អ្នកអាច ៖
• ញ៉ាំថ្នាំបំបាត់ការឈឺចាប់ពីរបីដង
• ស្អំទឹកកក នៅកន្លែងដែលឈឺចាប់៕