អត្ថបទពាណិជ្ជកម្ម
ឈ្នះ ឈ្នះ ឈ្នះ​! អ្នកឈ្នះ​រង្វាន់​កាន់តែច្រើន នៅក្នុង​កម្មវិធី​រង្វាន់ ក្រោម​គម្រប​ដប​ភេសជ្ជៈ​ក្រុមហ៊ុន​ហុន​លី​
04, Jul 2017 , 3:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន ហុន លី ហ្វូ​ត & បេ​វឺ​រី​ច ដែលជា​ក្រុមហ៊ុន​តៃវ៉ាន់ មាន​រោងចក្រ​ផលិត​ក្នុងស្រុក ផលិត​ភេសជ្ជៈ Pobo Mini, Pobo Yogurt, Bon Tea និង Bon Juice បានប្រកាស​អ្នកឈ្នះ​រង្វាន់ ក្នុង​កម្មវិធី​រង្វាន់​ក្រោម​គម្រប​ដប​នៅ​កម្ពុជា​។

​នៅក្នុង​កម្មវិធី​ឈ្នះ​រង្វាន់​ក្រោម​គម្រប​ដប​ភេសជ្ជៈ​ក្រុមហ៊ុន ហុន​លី   ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៨ មិថុនា ២០១៧ អតិថិជន​ជាច្រើន​មានសំណាង​ឈ្នះ​រង្វាន់​ក្រោម​គម្រប​ដប​។ អតិថិជន​ដែលមាន​សំណាង​ដោយ​ឃើញ​រូបភាព រង្វាន់​ដែល​ត្រូវ​ឈ្នះ​នៅក្រោម​គម្រប​ដប បាន​ជួបជុំគ្នា​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV នៅក្នុង កម្មវិធី A1 Twist ដើម្បី​ឈ្នះ​រង្វាន់​។ 

​កញ្ញា ឡៅ ពេជ្រ​វ​ល័​ក្ខ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្លក្រាម ខេត្តសៀមរាប បានឈ្នះ​រង្វាន់​ម៉ូតូ​ធំ Honda Zoomer X ដ៏​ស្រស់ស្អាត​បាន​ឲ្យ​ដឹងថា​៖ ខ្ញុំ​មាន​ក្តីរំភើប​រីករាយ​ណាស់​ដោយ​បានឈ្នះ​រង្វាន់​នេះ ខ្ញុំ​មិនដែល​ឈ្នះ រង្វាន់​ធំ​បែបនេះ​ពីមុនមក​ទេ វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​មែន​។​

​កម្ម​វិធីចែក​រង្វាន់​ដែល​ធ្វើឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV ត្រូវបាន​ទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​សំណាក់ អ្នកគាំទ្រ​។ លោក ភួង គឹម​វណ្ណៈ ប្រធាន​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ហុន​លី​ហ្វូ​ត​& បេ​វឺ​រី​ច​បាន​មាន ប្រសាសន៍ថា​៖ សកម្មភាព​បែបនេះ​ជួយ​យើង ដើម្បី​វាស់​ស្ទង់​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​ទីផ្សារ​របស់​យើង​។ ខ្ញុំបាទ​រំភើប​រីករាយ ក្នុងការ​ឃើញ​អតិថិជន​របស់​យើង​ទទួលបាន​រង្វាន់​ក្នុងឱកាស​នេះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ទឹកចិត្ត​ក្នុងការ​រៀបចំ កម្មវិធី​បែបនេះ​ទៀត​សម្រាប់​អតិថិជន ដូច្នេះ វា​នឹងធ្វើ​ឲ្យ​ផលិតផល​ភេសជ្ជៈ​ហុន​លី​ទាំង​បួន​ប្រភេទ​នេះ​កាន់តែ ទទួល​ការគាំទ្រ​ពី​សំណាក់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​នៅក្នុង​កម្មវិធី​ផ្តល់រ​ង្វាន់​ជុំ​ទី​ពីរ​នេះ មាន​អ្នកឈ្នះ​ចំនួន​១២​នាក់ ដែល​បានមក​ទទួល​រង្វាន់​។ ក្រៅពី​រង្វាន់​ធំ​ម៉ូតូ  Honda Zoomer X នៅមាន​រង្វាន់​ឈុត​ទូរទស្សន៍ LG ទូទឹកកក និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​។

​កម្មវិធី​រង្វាន់​ក្រោម​គម្រប​ដប ពី​ក្រុមហ៊ុន​ហុន​លី នឹង​បន្ត​រហូតដល់​ចុងខែ​កក្កដា ២០១៧​។
​ប្រញាប់​ឡើង​! មុនពេល​រង្វាន់​អស់ពី​ស្តុក​។ 

​សម្រាប់​ព័ត៌មាន​បន្ថែម http://www.honlyfood.com/
​សូម​ចូលទៅ​កាន់​៖ ឬ ខ​ល 024 630 6666, 097 523 6666 (​លេខ​បន្ទាន់​)​។


(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com