ជាតិ
អ្នកនាំពាក្យ​៖​សម្តេចក្រុមព្រះ ធូរស្បើយ​ពី​ជំងឺ​ទឹកនោមផ្អែម​ហើយ​
20, Jul 2017 , 8:39 pm        
រូបភាព
ដោយ:
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធូរស្បើយ​ពី​ជំងឺ​វិញ​ហើយ ក្រោយពី​ទ្រង់​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ២ សប្តាហ៍​។​



​លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះ​សុខ​ភាពល្អ​ឡើងវិញ​ហើយ​។ លោក​ថា ព្រះអង្គ​អាច​ដើរ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ដូច​ធម្មតា​។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ព្រះអង្គ​ចំពោះ​ជាតិ​យ៉ាងនេះ​ថា​៖«​កន្លងមក ទោះបី​សម្តេច ប្រឈួន​ក្តី ក៏​ទ្រង់​គិត​ជាតិ​ជានិច្ច​។ ព្រះអង្គ​តែងតែ​គិតថា ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ជាតិ​រីកចម្រើន​ទៅមុខ​»​។​



​បើតាម​លោក ប៊ុនជិន សម្តេចក្រុមព្រះ មាន​ជំងឺ​ទឹកនោមផ្អែម ហើយដោយ​សារជាតិ​ស្ករ​នៅក្នុង​ព្រះកាយ​ទ្រង់​ឡើង​ខ្ពស់​ពេក​កាលពីពេល​កន្លងទៅ ទើប​អ្នក​ម្នាង​ព្រះអង្គ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​បច្ចុប្បន្ន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះជន្ម ៧៤ ព្រះវស្សា​៕


Tag:
 សម្តេចក្រុមព្រះ​
  ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com