ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ​ យាង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​
22, Jul 2017 , 2:41 pm        
រូបភាព
សម្តេចក្រុមព្រះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២២ កក្កដា។ រូបពីហ្វេសប៊ុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
សម្តេចក្រុមព្រះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២២ កក្កដា។ រូបពីហ្វេសប៊ុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
ដោយ:


សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី ២២ ខែកក្កដា នេះ​។ អ្នក​ម្នាង អ៊ុក ផល្លា ក៏​អមដំណើរ​ទ្រង់​ទៅកាន់​ប្រទេស​បារាំង​ដែរ​។​
 
​ការយាង​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​ពេលនេះ បន្ទាប់ពី​សម្តេចក្រុមព្រះ សម្រាក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​អស់​រយៈពេល​ជិត ២ សប្តាហ៍ នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​កម្ពុជា​។ យ៉ាងណា​ថ្វីបើ​ពេលនេះ​ព្រះអង្គ សម្រេច​យាង​ពិនិត្យ​សុខភាព​នៅ​បារាំង​ក្តី តែ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាកា​រៈ​ជំងឺ​របស់​ទ្រង់​បាន​ធូរស្បើយ​ច្រើន​ហើយ​។

លោក ញ៉េប ប៊ុនជិន បញ្ជាក់ថា សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ យាងទៅប្រទេសបារាំងរយៈពេលប្រមាណតែ ១ សប្តាហ៍ប៉ុណ្ណោះ។

Tag:
 សម្តេចក្រុមព្រះ​
  ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com