ពីនេះ ពីនោះ
អ្វី​ទៅជា «​ជម្រាល​ទឹកភ្លៀង​»?
02, Oct 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ «​ជម្រាល​ទឹកភ្លៀង​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


​ពាក្យ «​ជម្រាល​ទឹកភ្លៀង​» (Watershed) ជា​ផ្ទៃដី​ទាំងអស់​ដែល​ទទួល​ទឹកភ្លៀង រួមបញ្ចូល​ទាំង​បណ្តាញ​ផ្លូវទឹក​ទាំងមូល ដែល​ហូរ​ចាក់​ទៅក្នុង​ទន្លេ ស្ទឹង ឬ​បឹង​ណាមួយ​។ 
 
​ជម្រាល​ទឹកភ្លៀង​របស់​ទន្លេ​នីមួយៗ ចែកដាច់​ពី​ជម្រាល​ទឹកភ្លៀង​របស់​ទន្លេ​ដែល​នៅ​ជិតខាង​ដោយ​ខ្សែ​ចែក​ទឹក​។​
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com