ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ផ្សះ​៖ មាន​អារម្មណ៍​ជា​ហើយ​នៅតែ​បន្ត​ប្រើ​ឲ្យ​អស់ ឬ​ឈប់​ប្រើតែ​ម្តង​?
03, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​សំណួរ​ជាច្រើន​ដែល​តែងតែ​សួរថា តើ​អ្នក​គួរតែ​បន្ត​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា​ឲ្យ​អស់​តែម្តង ឬ​យ៉ាងណា​? អ្នកជំងឺ​តែងតែ​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​បញ្ចប់​ការប្រើ​ថ្នាំ​ផ្សះ​ទៅតាម​វេជ្ជបញ្ជា​ទោះបីជា​ពួកគេ​មាន​អារម្មណ៍​ស្រួលបួល​ហើយក៏​ដោយ​។ ចំពោះ​មូលហេតុ​វិញ​គឺ ដើម្បី​បញ្ឈប់​ការបង្ក​រោគ​កុំ​ឲ្យ​វា​ត្រឡប់មក​វិញទៀត ព្រមទាំង​បន្ថយ​ការ​ប្រឈម​នឹង​ភាព​រ៉េ​ស៊ី​ស្តង់​ថ្នាំ​ផ្សះ​។​



​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​ខ្លី​អាចមាន​ប្រសិទ្ធ​ភាពដូចគ្នា ហើយក៏​ប្រើ​ឆាប់​អស់​ផងដែរ​។ ប៉ុន្តែ​រឿងនេះ​អាច​នឹងធ្វើ​ឲ្យ​មាន​ភាពស៊ាំ​ថ្នាំ​ផ្សះ ឬ​រ៉េ​ស៊ី​ស្តង់​ផ្សះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។​

​ដូច្នេះ មិន​ខ្វល់​ថា​មាន​ហេតុផល​ណាមួយ ឬ​ការប្រែប្រួល​ណាមួយ​កើតឡើង​ចំពោះ​រាងកាយ​អ្នក​ក៏ដោយ យក​ល្អ​គួរតែ​បន្ត​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​គ្រប់ ឬ​ត្រឹមត្រូវ​សិន​ទោះបីជា​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​ហើយ​ក៏ដោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com