ពីនេះ ពីនោះ
ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំ​ដែល​រស់នៅក្នុង​ទន្លេមេគង្គ អាចមាន​ទម្ងន់​ដល់​ជាង​៩០​គីឡូក្រាម
03, Oct 2017 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​ជា​រូប​ត្រី​ត្រសក់​ដែល​គេ​ឃើញ​មាន​ដាក់លក់​នៅ​ផ្សារ​មួយ តាម​បណ្តោយ​ទន្លេមេគង្គ​។ ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំ ក្នុងចំណោម​ប្រភេទ​ត្រី​ធំៗ​ដទៃទៀត ដែល​រស់នៅក្នុង​ទន្លេមេគង្គ​។ ត្រី​ប្រភេទ​នេះ វា​អាច​ធំ​លួត​លាស់​រហូតដល់​ទម្ងន់​ជាង​៩០​គីឡូក្រាម (២០០ ផោន​) និង​មាន​ប្រហែល​ដងខ្លួន ១,៥ ម៉ែត្រ (៥​ហ្វី​ត​) ។



ត្រី​ត្រសក់​ក៏​ស្ថិតនៅក្នុង​បញ្ជីរ​ឈ្មោះ​ត្រី​ដែល​ជិត​ផុត​ពូជ​ដែរ​។ ដូច​កាលពី​ឆ្នាំ ១៩៨៩ ត្រី​ត្រសក់ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន​ច្រើន​លើសលប់​ក្នុង​ទន្លេមេគង្គ ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​យ៉ាងគំហុក​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​។ ត្រី​ត្រសក់ អាចនឹងទទួល​រង​ផលប៉ះពាល់​បន្ថែមទៀត​ពី​ទំនប់​វា​រី​អគ្គិសនី ដែលជា​របាំង​ដ៏​រឹងមាំ​ទប់ស្កាត់​មិន​ឲ្យ​ត្រី​ចូលទៅ​តំបន់​ពង​កូន​ត្រី​បាន​។ (​អត្ថបទ និង​រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).

Seven-striped barb for sale at a market along the Mekong River. The seven-striped barb is one of the Mekong largest fish, growing to 90 kilograms (200 pounds) and about 1.5 meters (5 feet) in length. It is listed as Endangered. As recently as 1989, the seven-striped barb was reported as “extremely abundant” in the Mekong, but it appears to have experienced a significant decline over the last 30 years. The seven-striped barb would be further impacted by mainstream dams, potentially blocking access to the fish's spawning areas. (Courtesy of Zeb Hogan / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com