ជាតិ
សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីឆ្លងឆ្នាំសកលនៅម្តុំវត្តភ្នំ!
× សាលារាជធានីភ្នំពេញ នឹងរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅលើមហាវិថីព្រះនរោត្តម នៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន (ខាងត្បូងជិតវត្តភ្នំ) នៅថ្ងៃអាទិត្យទី៣១ខែធ្នូ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះថ្ងៃទី២២ខែធ្នូ បានបញ្ជាក់ថា ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន និងបញ្ចៀសការកកស្ទះនៅតំបន់ជុំវិញកន្លែងប្រារព្ធកម្មវិធី អាជ្ញាធរសូមធ្វើការបញ្ចៀស និងបិទសកម្មភាពចរាចរណ៍ជាបណ្ដោះអាសន្នតាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី៣០ខែធ្នូ រហូតដល់ចប់កម្មវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com