ជប៉ុនប្រកួតបើកឆាកពូល H ជាមួយនឹងលទ្ធផលជ័យជម្នះ ២-១ ដ៏រំភើបលើកូឡុំប៊ី។ Shinji Kagawa ស៊ុតបាល់បញ្ចូលទីនាំមុខនៅដើមតង់ឲ្យជប៉ុន ក្រោយ Carlos Sanchez របស់កូឡុំប៊ី ទទួលបានកាតក្រហមនៅនាទី ទី៣ ។ ទោះបីជានៅតែគ្នា១០នាក៏ដោយ កូឡុំប៊ី រកបានតាមស្មើវិញនៅ៦នាទីមុនបញ្ចប់ការប្រកួតតង់ទីមួយដែលសម្រេចបានដោយ Juan Quintero។ ខ្សែប្រយុទ្ធឆ្នើម James Rodriguez បានបង្ហាញវត្តមាននៅលើទីលាន ប៉ុន្តែគេមិនអាចជួយក្រុមបានឡើយ ខណៈជប៉ុនបង្កើនការនាំមុខ ២-១ ដោយការតែតបញ្ចូលទីរបស់ Yuya Osako នៅនាទី៧៣ ក្រោយការបញ្ជូនរបស់ Keisuke Honda។
លទ្ធផលនេះត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួតដែលនាំឲ្យជប៉ុនក្លាយជាក្រុមអាស៊ីទីមួយដែលឈ្នះការប្រកួត World Cup នៅទឹកដីអឺរ៉ុប និងជាក្រុមដំបូងដែលបានយកឈ្នះក្រុមពីអាមេរិកខាងត្បូងផងដែរ។ ជាមួយគ្នានេះ Honda ក្លាយជាកីឡាករអាស៊ីដំបូង ដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៣លើកផ្សេងគ្នា។