FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ី ឡើងទៅកាន់វគ្គបន្តក្រោយបំបាក់អាហ្សង់ទីនដល់ទៅ ៣-០ រូបថត Getty Image/FIFA
× ក្រូអាស៊ី ឡើងទៅកាន់វគ្គ១៦ក្រុមចុងនៃព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងនាមជាក្រុមតំណាងពូល D បន្ទាប់ពីពួកគេបានយកឈ្នះក្រុមខ្លាំងអាហ្សង់ទីន រហូតដល់ទៅ ៣-០ ។ ក្រូអាស៊ី ទទួលបាន៦ពិន្ទុពេញ ខណៈនាការប្រកួតបើកឆាកក្នុងពូល ពួកគេបានយកឈ្នះនីហ្សេរីយ៉ា ២-០ ។
គ្រាប់បាល់បញ្ចូលទីដ៏រីករាយរបស់ក្រូអាស៊ីធ្វើបានសម្រេចជាបន្តបន្ទាប់ដោយ Ante Rebic នៅនាទី៥៣ Luka Modric នាទី៨០ និង Ivan Rakitic នៅនាទី៩០+១ ។
បើទោះបីជាមិនទាន់បាត់បង់ឱកាស១០០ភាគរយក៏ដោយ តែអាហ្សង់ទីន ស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត បន្ទាប់ពីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយអ៊ីស្លង់នាការប្រកួតបើកឆាក។ ក្រុមខ្លាំងអាមេរិកឡាទីនមួយនេះ ទើបរកបាន១ពិន្ទុប៉ុណ្ណោះ ដោយរង់ចាំមើលជំនួបរវាងអ៊ីស្លង់ និងនីហ្សេរីយ៉ា។
ក្រូអាស៊ី ក្លាយជាក្រុមទី៤ដែលទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបារាំង ម្ចាស់ផ្ទះរុស្ស៊ី និងអ៊ុយរូហ្គាយ ខណៈប៉េរូ ត្រូវហាលអាវជាមួយម៉ារ៉ុក អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប៕
Tag:
FIFA World Cup
GroupD
© រក្សាសិទ្ធិដោយ thmeythmey.com