ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាបាល់ទឹក ក្លាយជាប្រភេទកីឡាថ្មីមួយទៀតសម្រាប់ការប្រកួតនៅចុងឆ្នាំ
13, Jul 2018 ,
9:59 pm
រូបភាព
×
ដោយ:
កីឡាករ និងអតីតកីឡាករហែលទឹកមកពីបណ្តាក្លិប-សមាគមមួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្ត ចំនួន២៤នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាបាល់ទឹកកម្រិតមូលដ្ឋានពីអ្នកជំនាញគុយបា។ វគ្គបណ្តុះបណ្តាល ដែលរៀបចំរយៈពេល៣ថ្ងៃនេះ ផ្តោតសំខាន់លើច្បាប់ប្រកួត និងតួនាទីគ្រូបង្វឹក។ នៅចុងឆ្នាំ២០១៨ ខាងមុខ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំការប្រកួតកីឡាបាល់ទឹកជាលើកដំបូងនៅកម្ពុជា។
សហព័ន្ធខ្មែរកីឡាហែលទឺក បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាបាល់ទឹកជាលើកដំបូង ដើម្បីបណ្តុះបណ្តាលពីច្បាប់ប្រកួត និងតួនាទីគ្រូបង្វឹកដល់កីឡាករ និងអតីតកីឡាករហែលទឹកចំនួន២៤នាក់។ វគ្គបណ្តុះបណ្តាល ដែលរៀបចំពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC ក្រោមបទឧទ្ទេសរបស់អ្នកជំនាញគុយបា Alexander អតីតកីឡាករបាល់ទឹក និងជាអ្នកឯកទេសកីឡាបាល់ទឹក។
នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ទោះបីប្រភេទវិញ្ញាសានេះ ត្រូវបានបណ្តាប្រទេសលើពិភពលោកលេងជាយូរមកហើយក្តី តែវាជាប្រភេទវិញ្ញាសាថ្មីសឡាងសម្រាប់កម្ពុជា។ កីឡាបាល់ទឹក ជាប្រភេទកីឡាអូឡាំពិក ដែលគេលេងក្នុងអាងទឹកមានជម្រៅជាង២ម៉ែត្រជាមួយសមាជិកម្ខាង៤នាក់។ ប៉ុន្តែក្រុមនីមួយៗមានសមាជិកចំនួន១៣នាក់។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា ក្រោយវគ្គបណ្តុះបណ្តាលនេះ សហព័ន្ធនឹងរៀបវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមបន្ថែមទៀតជាបន្តបន្ទាប់។ លោករំពឹងថា សិក្ខា ដែលបានការបណ្តុះបណ្តាលខាងលើ នឹងយកចំណេះជំនាញទៅបង្ហាត់សិស្សតាមក្លិប-សមាគមក្នុងមូលដ្ឋាន ដើម្បីពង្រីកវិសាលភាពកីឡានេះឲ្យកាន់តែធំថែមទៀត។ លោកបន្តថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាបាល់ទឹកលើកដំបូងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ។
សិក្ខាកាមទាំង២៤នាក់ខាងលើមកពី៧ក្លិប-សមាគមរួមមានក្រសួងមហាផ្ទៃ, វិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា, មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, ក្លិបព្រឹទ្ធាចារ្យ ហែម ថុន, ជ្រោយចង្វារ, ក្រសួងពត៌មាន និងខេត្តកំពង់ចាម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
1 សប្តាហ៍
«ប្រទានកម្ម»មានន័យដូចម្តេច?
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
3 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
4 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម