ជាតិ
បង្កើត Startup ឲ្យ​ជោគជ័យ ទោះ​ទុន​តិច​! វាគ្មិន​នឹង​ប្រាប់​គន្លឹះ​ក្នុង​សិក្ខាសាលា​នៅ​ខែសីហា​
26, Jul 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្មវិធី WeStartup នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី Startup Talk  នៅ​ថ្ងៃទី​១១​ខែសីហា ខាងមុខនេះ​។ សិក្ខាសាលា​នេះ នឹង​ក្លាយជា​វេទិកា​ចែករម្លែក​បទពិសោធន៍ ចំណេះដឹង ពី​សំណាក់​វាគ្មិន​ជា​សហគ្រិន និង​អ្នកជំនាញ ដល់​យុវជន​។​

​វាគ្មិន​ដែលជា​សហគ្រិន និង​អ្នកគ្រប់គ្រង​អាជីវកម្ម ប្រកបដោយ​បទពិសោធន៍ នឹង​ចែករម្លែក​ចំណេះ​អនុវត្ត​អំពី ផ្នត់គំនិត​សហគ្រិន សេដ្ឋកិច្ច​បែប​ឌីជីថល និង​ផែនការអាជីវកម្ម​។ ជាមួយគ្នានេះ នៅក្នុង​សិក្ខាសាលា​នេះ​ក៏មាន​វេទិកា​ពិភាក្សា​លើ​ប្រធានបទ​ការប្រកប​អាជីវកម្ម​ដោយ​ប្រើ​ដើមទុន​តិច ផងដែរ​។​

​សិក្ខាសាលា ដែល​បើក​ឲ្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំនេះ ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១​ព្រឹក នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ប៊ែ​ល​ធី​៕


© រក្សាសិទ្ធិដោយ thmeythmey.com