អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​រថយន្ត​,​គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​ម៉ាក​Jaguar និង​Land Rover នៅ​កម្ពុជា​
28, Sep 2018 , 5:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​បាន​សិទ្ធិ​ស្របច្បាប់ ក្នុងការ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ផលិតផល​រថយន្ត គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​ម៉ាក Jaguar និង Land Rover នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​លិខិត​មួយ​របស់​ក្រសួងពាណិជ្ជកម្ម  ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​។

​យោងតាម​លិខិត​នេះ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ដូច្នេះ​៖«​ក្រសួង​ពាណិជ​កម្ម ឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​រថយន្ត គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​ពាក់​ម៉ាក​ខាងលើ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ទទួលបាន​សិទ្ធិ​ពី​ក្រុមហ៊ុន Jagaur និង​Land Rover limited ដូច​មានចែង​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ដែល​ក្រសួង​បាន​តម្កល់ទុក​រួចហើយ​»៕
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com