ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ «We DO» ដែលជាយុទ្ធនាការដ៏មុតមាំមួយ ដើម្បីបង្ហាញនូវអត្តសញ្ញាណដែលមានទំនុកចិត្ត និងមានភាពរស់រវើក ភ្ជាប់ជាមួយការប្ដេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះអតិថិជនរបស់ខ្លួន ក្រោមពាក្យថា៖ Listening. Understanding. Delivering។
យុទ្ធនាការ «We DO»នេះ ធ្វើឡើងដើម្បីអបអរដល់ប្រជាពលរដ្ឋ ដែលកំពុងបោះជំហានទៅមុខ និងមានភាពសុទិដ្ឋិនិយម ដើម្បីមានភាពរីកចម្រើនក្នុងឆាកជីវិត។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែលបានក្លាយជាដៃគូដ៏ទុកចិត្ត សម្រាប់អតិថិជនរបស់ខ្លួន ខណៈដែលពួកគាត់ កំពុងបន្តការតាំងចិត្ត ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតក្នុងជីវិត។
លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ដូច្នេះថា៖«យុទ្ធនាការ “We DO” មានន័យថា យើងគឺជាផ្នែកសំខាន់មួយនៃអតិថិជនរបស់យើង។ អត្តសញ្ញាណរបស់យើង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី «Listening. Understanding. Delivering. » នឹងពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះអតិថិជន តាម រយៈទំនាក់ទំនងបែបទំនើបកម្មថ្មី ភាពកាន់តែងាយស្រួលជាងមុន និងការច្នៃប្រឌិតថ្មី។
នៅក្នុងពិភពលោកដែលមានការប្រាស្រ័យទាក់ទងជាមួយបច្ចេកវិទ្យាខ្ពស់ ក្រុមហ៊ុនព្រូដិនសល ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប ដើម្បីបន្តឧត្តមភាពរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ និងការផ្តល់សេវាកម្ម សំដៅយ៉ាងណា ដើម្បីបង្កើននូវបទពិសោធន៍ល្អៗបន្ថែមទៀតជូនដល់អតិថិជន ព្រមទាំងធ្វើឱ្យពួកគាត់ កាន់តែមានទំនាក់ទំនងយូរអង្វែងជាមួយក្រុមហ៊ុន។
“Listening. Understanding. Delivering.” មានន័យថា៖
• ផ្តោតទៅលើអតិថិជន ដោយស្វែងយល់នូវតម្រូវការរបស់ពួកគាត់ ព្រមទាំងផ្តល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួល ក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។
• ផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងទូលំទូលាយ សម្រាប់ការការពារហិរញ្ញវត្ថុ ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍។
• បង្កើតការច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលយល់ពីតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។
យុទ្ធនាការ«We DO» នឹងត្រូវបានផ្សព្វផ្សាយ នៅក្នុងបណ្តាប្រទេសចំនួន១០ នៅក្នុងទ្វីបអាស៊ី របស់ក្រុមហ៊ុនព្រូដិនសល រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះ ផ្តោតទៅលើមូលបទជាក់លាក់ចំនួន៣ គឺ១) ការច្នៃប្រឌិត។ ២) ការការពារហិរញ្ញវត្ថុ និង៣) សុខភាពរាងកាយ។ ជារួម យុទ្ធនាការនេះគឺជាសក្ខីបណ្ណយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។
ចាប់តាំងពីដំណើរការនៅឆ្នាំ២០១៣មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់ប្រជាពលរដ្ឋខ្មែរ និងជួយធានាឲ្យបាន នូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់។ ក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង ១៥ម៉ឺនបណ្ណ ក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណ ៣.៥ពាន់លានដុល្លារ (គិតត្រឹមខែកក្កដាឆ្នាំ ២០១៨)។ នៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងផ្ដោតលើការច្នៃប្រឌិតថ្មីៗ ដែលជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពរបស់ខ្លួន ក្នុងបំណងបង្កើតសេវាបម្រើដ៏រលូន សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាសម្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។
«We DO» គឺជាយុទ្ធនាការដែលធ្វើឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាប៉ុស្តិ៍ទូរទស្សន៍ ផ្ទាំងប៉ាណូ និងបណ្តាញអ៊ីនធឺណិត៕
(អត្ថបទពាណិជ្ជកម្ម)