ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមមុនីវឌ្ឍន៍ ជាប់លេខ១ លើការជជែកដេញដោលវគ្គផ្ដាច់ព្រ័ត្រស្ដីពី «ចំណូលថវិកាជាតិ» ឆ្នាំ២០១៩
21, Oct 2019 ,
9:19 pm
រូបភាព
×
ដោយ៖
ផាត ដាណេ
ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានរៀបចំការប្រកួតប្រជែងជជែកដេញដោលវគ្គផ្ដាច់ព្រ័ត្រស្ដីពី ចំណូលថវិកាជាតិ របស់ក្រុមយុវជនដែលជានិស្សិតមកពីមហាវិទ្យាល័យខុសៗគ្នានៅរាធានីភ្នំពេញ លើប្រធានបទ «រាជរដ្ឋាភិបាលកម្ពុជាគួរបង្កើនការយកពន្ធផ្ទាល់បន្ថែមទៀត» កាលពីថ្ងៃទី១៨ តុលា។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ មានយុវជនចំនួន៤ក្រុម ហើយក្នុងមួយក្រុមមានសមាជិក៤រូប ដែលធ្វើការប្រកួតដេញដោល។
អង្គការតម្លាភាពកម្ពុជា រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងការចូលរួមរបស់យុវជនក្នុងកិច្ចពិភាក្សាទៅលើគោលនយោបាយស្ដីពីសារពើពន្ធ និងបង្កើតឲ្យមានសំឡេងយុវជនដែលបង្ហាញពីទស្សនៈ និងគំនិតយោបល់ផ្សេងៗគ្នា លើបញ្ហានិងការអភិវឌ្ឍប្រទេស។ ជាពិសេសលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងចំណូលថវិកាជាតិ និងវែកញែករកដំណោះស្រាយបញ្ហាដោយក្រុមយុវជន។
កញ្ញា ថេង លីហួង ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ជាសមាជិកម្នាក់ក្នុងក្រុមមុនីវឌ្ឍន៍ ដែលទទួលបានជ័យលាភីលេខ១ បានលើកឡើងថាប្រធានបទ«ចំណូលថវិកាជាតិ»នេះគឺល្អ និងពិតជាមានសារៈសំខាន់ ព្រោះពេលដែលមានការគ្រប់គ្រងថវិកាជាតិ ការចំណាយ និងចំណូលបានត្រឹមត្រូវ ហើយប្រជាពលរដ្ឋយល់ដឹងពីការបង់ពន្ធបានច្បាស់លាស់នោះ គឺអាចជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បាននិយាយដូច្នេះថា៖« តាំងពីចូលប្រកួតមកមានបញ្ហាខ្លះៗ គឺសមាជិកក្រុមត្រូវស្វែងរកឯកសារដែលទាក់ទងនិងប្រធានបទហើយស្របនឹងគំនិត និងមានពេលវេលាតិចដែលបានជុំគ្នា ។ប៉ុន្តែក្នុងក្រុមរបស់ខ្ញុំមិនមានជាបញ្ហាអ្វីទេ ដោយសារសមាជិកយល់ពីគ្នាបានច្រើន ហើយវាក៏ជាកត្តាដែលធ្វើឲ្យក្រុមទទួលបានជ័យលាភីលេខ១ផងដែរ។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមដែលទទួលបានជ័យលាភីលេខ១នោះ គឺក្រុមមុនីវឌ្ឍន៍ ហើយជ័យលាភីលេខ២គឺក្រុម Magnified និងក្រុម The Influential ទទួលបានជ័យលាភីលេខ៣ ហើយក្រុម Girl-Units ទទួលបានជ័យលាភីលេខ៤ (ពានរង្វាន់កិត្តិយស)។ បន្ថែមពីលើរង្វាន់ដែលទទួលបាន ក្រុមយុវជនដែលទទួលបានជ័យជំនះ ក៏នឹងមានឱកាសចែករំលែកចំណេះដឹង នឹងបទពិសោធន៍ទៅកាន់យុវជន ក៏ដូចជានិស្សិតផ្សេងៗទៀតនៅតាមបណ្ដាខេត្តផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយដែលអង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មពិធីប្រកួតជជែកដេញដោលរវាងយុវជនស្ដីពីបញ្ហាសារពើពន្ធ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
4 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
«វាសនដ្ឋាន ឬវសនដ្ឋាន» តើពាក្យទាំងនេះមានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម