បើសិនជាអ្នកកំពុងតែប្រើថ្នាំផ្សះតាមវេជ្ជបញ្ជា អ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំង និងនឿយហត់ដែរ។ នេះអាចជាអាការៈមួយនៃការបង្ករោគដែលកំពុងតែព្យាបាលដោយថ្នាំផ្សះ ឬវាអាចជារឿងធ្ងន់ធ្ងរទៀតបើសិនវាជាផលរំខានរបស់ថ្នាំផ្សះ តែជារឿងកម្រណាស់។
ការឆ្លើយតបនឹងថ្នាំផ្សះ ឬថ្នាំគ្រប់ប្រភេទ គឺមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។ ផលរំខានដូចជា អស់កម្លាំង គឺមិនកើតឡើងជាសកលឡើយ។ ថ្វីបើវាជារឿងកម្រ តែថ្នាំផ្សះខ្លះដែលមានផលរំខានអស់កម្លាំងនោះមានដូចជា៖
• Amoxicillin
• Azithromycin
• Ciprofloxacin
ចូរពិគ្រោះអំពីភាពខ្លាំងនៃការអស់កម្លាំងជាមួយគ្រូពេទ្យនៅពេលគាត់ចេញថ្នាំខាងលើឲ្យអ្នកប្រើ។
តើគួរធ្វើដូចម្តេចបើសិនជាថ្នាំផ្សះធ្វើឲ្យអស់កម្លាំងបែបនេះ?
បើសិនជាអ្នកចាប់ផ្តើមថ្នាំថ្មីដែលធ្វើឲ្យងងុយគេង ចូរពិចារណារឿងដូចខាងក្រោមនេះ៖
• ពិភាក្សារកការប្រើប្រាស់ថ្នាំថ្មី ឬគម្រិតប្រើថ្មីជាមួយគ្រូពេទ្យ
• ចូរចៀសវាងសកម្មភាពទាំងឡាយដូចជា ការបើកបរដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នរហូតដល់ការយល់ដឹងពេញលេញអំពីរបៀបដែលថ្នាំមានឥទ្ធិពលលើអ្នក
• ចូរចៀសវាងការប្រើថ្នាំដោយខ្លួនឯង ជាពិសេសថ្នាំមានផលរំខានងងុយគេងតែម្តង
• ចូរចៀសវាងគ្រឿងស្រវឹង និងសារធាតុផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកអស់កម្លាំង
• ចូររក្សាទម្លាប់គេងដើម្បីផ្តល់សុខភាព និងប្រាកដថា អ្នកទទួលបានការគេងពេញលេញពេញមួយយប់ហើយ។
បើសិនជាការអស់កម្លាំងមិនធូរស្រាលវិញទេ ឬកាន់តែធ្ងន់ធ្ងរទៀត ក្រោយពីប្រើថ្នាំផ្សះរួច ចូរទាក់ទងទៅគ្រូពេទ្យវិញភ្លាម។
បើសិនជាការអស់កម្លាំងមិនធូរស្រាលវិញទេ ឬកាន់តែធ្ងន់ធ្ងរទៀតក្រោយពីចាប់ផ្តើមប្រើថ្នាំផ្សះពីរបីថ្ងៃហើយ ចូរទាក់ទងទៅគ្រូពេទ្យដើម្បីរកដំណោះស្រាយ៕
ត្រួតពិនិត្យដោយ www.health.com.kh