ជាតិ
១៩​ថ្ងៃ​ហើយ​ដែល​កម្ពុជា គ្មាន​ករណី​ឆ្លងថ្មី​នៃ​កូ​វីដ​-១៩
01, May 2020 , 8:38 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ឧសភា​នេះ ក្រសួងសុខាភិបាល​ប្រកាសថា មិនមានរ​ឃើញ​ករណី​ថ្មី​នៃ​កូ​វីដ​-១៩​នោះទេ​។ មានន័យថា​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​១៩​ថ្ងៃ​ជាប់​គ្នា​ហើយ​។ ចំណែក​អ្នកជំងឺ​នៅសល់​៣​នាក់​ដដែល​។

 
​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ សរុប ១២២​នាក់ ក្នុងនោះ​ជាសះស្បើយ​សរុប ១១៩​នាក់ ឬ​ស្មើនឹង​៩៧.៥៤​ភាគរយ​។ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​សរុប​១១៩​នាក់ ក្នុងចំណោម​អ្នក​ផ្ទុក​១២២​នាក់​។ អ្នក​សះស្បើយ​ទាំង​១១៩​នាក់ រួមមាន ស្រី​៣៧​នាក់ និង​ប្រុស​៨២​នាក់ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន​៣​នាក់​,​អង់គ្លេស ៥​នាក់​,​អាមេរិកាំង​២​នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​បារាំង​៤០​នាក់​,​ម៉ាឡេស៊ី​១៣​នាក់​,​កាណាដា​២​នាក់​,​វៀតណាម​៣​នាក់​,​ឥណ្ឌូណេស៊ី​២​នាក់ និង​ជនជាតិខ្មែរ ៤៨​នាក់​។ នៅសល់​អ្នកជំងឺ​តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com