សង្គមអន្តរជាតិ​
អន្តរជាតិ
យុវជន​អាមេរិក​ម្នាក់​ជា​មនុស្ស​ទីមួយ​ក្នុង​លោក ដែល​វះកាត់​លិង្គ​ពី​វែង​មក​ខ្លី​បាន​ជោគជ័យ
22, Feb 2015 , 7:00 pm        
រូបភាព
ដោយ:
យុវជន​អាមេរិក​វ័យ ១៧ ម្នាក់​ត្រូវបាន​គេ​ប្រកាសថា គឺ​មនុស្ស​ប្រុស​ដំបូង​គេ​បំផុត នៅលើ​ពិភពលោក ដែល​បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​លិង្គ​ពី​វែង​មក​ខ្លី ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុម​វេជ្ជបណ្ឌិត នៅក្នុង​សាកលវិទ្យាល័យ University of South Florida ។



លោក​វេជ្ជ. Rafael Carrion បាន​ប្រាប់​កាសែត Daily Mail ថា ប្រវែង​លិង្គ​វែង​វា​គឺជា​សុ​បិ​ន្ត​មួយ​របស់​បុរស​ភាគច្រើន ប៉ុន្តែ​សម្រាប់​យុវជន​ម្នាក់នេះ បែរជា​មក​ស្នុំ​សុំ​ការព្យាបាល​ដោយ​វះកាត់​លិង្គ​ពី​វែក​ខ្លី និង​ពី​ធំ​មក​តូច​វិញ ដោយសារតែ​ទំហំ​លិង្គ​របស់គាត់​ធំ​ហួសហេតុ​ពេល ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុងការ​រួមភេទ​ជាមួយ​មិត្តស្រី។

បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​ខាងលើ យុវជន​ដែលមាន​បង្ហាញ​អត្តសញ្ញាណ​មកពី​រដ្ឋ​ផ្លរីដា​ម្នាក់​នោះ មាន​លិង្គ​ប្រវែង ១៧,៧៨ សង់ទីម៉ែត្រ និង​វិមាត្រ  ២៥,៤ សង់ទីម៉ែត្រ នៅពេល​វា​មិនទាន់​ឡើង​រឹង។ ទំហំ​លិង្គ​របស់​យុវជន​ម្នាក់នេះ គឺ​ត្រូវបាន​គ្រូពេទ្យ​លាន់មាត់​ថា គឺ​វា​ធំ​ពេក​សម្រាប់​ការរួម​ភេទ ព្រោះថា​ប្រវែង​និង​ទំហំ​របស់​លិង្គ​នេះ ដែល​ធ្វើ​ឲ្យ​យុវជន​នេះ​អសមត្ថភាព​ក្នុងការ​បញ្ជា និង​វាយលុក​ដៃគូ​របស់ខ្លួន។

ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដឹងថា នេះ​គឺជា​ការវះកាត់​បន្ថយ​លិង្គ​ជា​លើកដំបូង  នៅក្នុង​ពិភពលោក ហើយ​ទទួលបាន​ជោគជ័យ ដែលជា​ព្រឹត្តិការណ៍​កម្រ​នឹង​ជួបប្រទះ​ណាស់។ ក្រុម​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ក្រោយ​ពេលដែល​យុវជន​នេះ​ជាសះស្បើយ នោះគេ​នឹងមាន​សមត្ថភាព​ពេញលេញ ក្នុងការ​រួមភេទ​បាន​ដូច​បុរស​ធម្មតា៕


© រក្សាសិទ្ធិដោយ thmeythmey.com