អន្តរជាតិ
មហាសេដ្ឋីវ័យក្មេងអាយុក្រោម៤០ ឆ្នាំទាំង១០រូបនៅលើពិភពលោកក្នុងឆ្នាំ២០១៥
×
នៅក្នុងបញ្ជីចាត់ថ្នាក់មហាសេដ្ឋីក្នុងពិភពលោក របស់ភ្នាក់ Wealth-X បានចាត់ថ្នាក់មហាសេដ្ឋីវ័យក្មេងជាងគេបំផុតក្នុងពិភពលោក វ័យក្រោម ៤០ ឆ្នាំចំនួន ១០ រូប ដែលក្នុងនោះមាន ៤ រូបមកពីក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក។
បើតាមបញ្ជីចាត់ថ្នាក់នោះ លោក Mark Zuckerbergសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ហ្វេសប៊ុក ជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុត ក្នុងពិភពលោកក្នុងវ័យ ៣០ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណជា៣៥,១ ពាន់លានដុល្លារ។បន្ទាប់មកសហស្ថាបនិកហ្វេសប៊ុកម្នាក់ទៀតគឺ លោក Dustin Moskovitzបានស្ថិតនៅលំដាប់ទីពីរដោយមានទ្រព្យសម្បត្តិសរុប៧,៧ពាន់លានដុល្លារ។
ចំណែកឯមហាសេដ្ឋីវ័យក្មេង លំដាប់ទីបីដែលមានវ័យក្រោម ៤០ឆ្នាំ គឺលោក Jan Koumដែលមានទ្រព្យសម្បត្តិសរុប ៧,៧ ពាន់លានដុល្លារ ហើយទ្រព្យទាំងនេះគឺបានមកពីការលក់កម្មវិធីផ្ញើសារទូរស័ព្ទWhatsAppរបស់លោកទៅឲ្យក្រុមហ៊ុនហ្វេសប៊ុកកាលពីឆ្នាំមុននោះ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីវ័យក្មេងអាយុក្រោម ៤០ ឆ្នាំទាំង ១០ រូប នៅលើពិភពលោក៖
ទី១៖ លោក Mark Zuckerbergអាយុ ៣០ ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក មានទ្រព្យសម្បត្តិសរុបប្រមាណជា៣៥,១ ពាន់លានដុល្លារ។
ទី២៖ លោក Dustin Moskovitzសហស្ថាបនិកហ្វេសប៊ុក និងជាមិត្តភក្ដិ លោក Zuckerbergអាយុ ៣០ ឆ្នាំមានទ្រព្យសម្បត្តិសរុប៧,៧ពាន់លានដុល្លារ។
ទី៣៖ លោក Jan Koumអាយុ ៣៨ ឆ្នាំជាអតីតស្ថាបនិកកម្មវិធីផ្ញើសារទូរស័ព្ទWhatsApp បច្ចុប្បន្នជាបុគ្គលិកហ្វេសប៊ុក មានទ្រព្យសម្បត្តិសរុប៧,៧ពាន់លានដុល្លារ។
ទី៤៖ លោក Duncan Scott អាយុ ៣២ ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន Enterprise Products Partners LPមានទ្រព្យសម្បត្តិសរុប៥,៥ ពាន់លានដុល្លារ។
ទី៥៖ លោក Sean Parker អាយុ ៣៥ ឆ្នាំ ជាសហគ្រិនអាមេរិកម្នាក់មានទ្រព្យសម្បត្តិសរុប៥,២ពាន់លានដុល្លារ។
ទី៦៖ អ្នកនាងYang Huiyanអាយុ ៣៤ ឆ្នាំជាជនជាតិចិន នាងជាសេដ្ឋីនីវ័យក្មេងមកពីប្រទេសចិន ដែលទ្រព្យសម្បត្តិទាំងអស់របស់នាងគឺ បានបន្សល់ទុកដោយគ្រួសាររបស់នាង ហើយបច្ចុប្បន្ននាង មានទ្រព្យសម្បត្តិសរុប ៥,១ ពាន់លានដុល្លារ។
ទី៧៖ លោក Alejandro Santo Domingo អាយុ ៣៨ ឆ្នាំ ជាអ្នកវិនិយោគផ្នែកហិរញ្ញវត្ថុជនជាតិកូឡុំប៊ី មានទ្រព្យសម្បត្តិសរុប ៤,៩ ពាន់លានដុល្លារ ដែលភាគច្រើននៃទ្រព្យសម្បត្តិទាំងអស់របស់លោកគឺ បានបន្សល់ទុកដោយគ្រួសារ។
ទី៨៖ អ្នកនាង Elizabeth Holmes អាយុ ៣១ ឆ្នាំ គឺជាសហគ្រិនអាមេរិកដែលបើកក្រុមហ៊ុនផលិតឧបករណ៍ពិនិត្យឈាមដោយខ្លួនឯងនាងមានទ្រព្យសម្បត្តិសរុប ៤,៤ ពាន់លានដុល្លារ។
ទី៩៖ លោក Eduardo Saverinអាយុ ៣២ ឆ្នាំ អ្នកវិនិយោគលើវិស័យអ៊ីនធើណែត ជនជាតិប្រេស៊ីលមានទ្រព្យសម្បត្តិសរុប ៤,៤ ពាន់លានដុល្លារ។
ទី១០៖ លោក ArunPudurអាយុ ៣៨ ឆ្នាំ ជនជាតិឥណ្ឌា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន software firm Celframeមានទ្រព្យសម្បត្តិសរុប៤ ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com