ពិភពតារា៖ ថន លក្ខិណា បង្ហើបប្រាប់ពីតម្លៃកែច្រមុះនិងមាត់
×
ភ្នំពេញ៖ ពិធីការិនីសម្បូរសំណើច ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា ថន លក្ខិណា ដែលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កាន់តែមានសម្រស់ស្អាតជាងពេលមុខឆ្ងាយនោះ ក៏ព្រោះតែមួយរយៈកន្លងមកនេះ នាងបានទៅកែមាត់ និងច្រមុះនៅបរទេស។
មនុស្សដែលជាសាច់ញាតិជិតដិតរបស់កញ្ញា ថន លក្ខិណា បានបង្ហើបឲ្យ “ថ្មីៗ” ដឹងកាលពីពេលកន្លងទៅនេះថា លក្ខិណា បានកែមាត់ និងច្រមុះដើម្បីលើកសម្រស់មុខមួយកម្រិតទៀតនៅឯប្រទេសថៃ។
ប្រភពដដែលបន្តថា គាត់បានជូន លក្ខិណា ទៅប្រទេសថៃក្នុងអំឡុងប៉ុន្មានខែមុន ដើម្បីកែមាត់ ដែលក្នុងតម្លៃជាងមួយពាន់ដុល្លារ។ ទោះយ៉ាងណា ប្រភពដដែលបញ្ជាក់ថា ក្រោយមករំលងបាន៣ ទៅ៤ខែ លក្ខិណា បានឲ្យនាងជូនទៅកែច្រមុះទៀត ដែលក្នុងតម្លៃជាងមួយពាន់ដុល្លារដូចគ្នា។ សរុបទៅ ទាំងមាត់ និងច្រមុះ គឺ លក្ខិណា បានចំណាយអស់បីពាន់ដុល្លារសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com