អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
១២ ចំណុច​ដែល​បង្ហាញថា លោក ពូ​ទីន ជា​បុរស​ខ្លាំង​របស់​រុស្ស៊ី​និង​ពិភពលោក
28, Mar 2015 , 7:00 pm        
រូបភាព
ដោយ:

ក្នុង​រយៈពេល​ពីរ​ឆ្នាំជាប់ៗគ្នា​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ត្រូវបាន​ទស្សនា​វ​ដ្តី Forbesផ្ដល់​ចំណាត់ថ្នាក់​ជា​បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​ធៀប​ជាមួយនឹង​សម​ភាគី ដែលជា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ដូចជា ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់​អូ​បា​ម៉ា​និង​លោក​ស៊ី​ជីន​ពីង​ប្រធានាធិបតី​ចិន ជាដើម​នោះ។
លោកពូ​ទីន គឺជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ទាំង​នៅក្នុង​ប្រទេស​រុស្ស៊ី និង​នៅលើ​ពិភពលោក ដោយសារតែ​លោក មាន​លក្ខណៈ​ពេល​សេស​ជាច្រើន ដែល​ធ្វើ​ឲ្យ​គេ​អាច​វាយតម្លៃ​ពី​អំណាច​របស់​បុរស​ខ្លាំង​ម្នាក់នេះ។



ខាងក្រោម​នេះ​គឺជា​ចំណុច​ចំនួន ១៥ ដែល​បង្ហាញថា លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន គឺជា​បុរស​ខ្លាំង​របស់​រុស្ស៊ី និង​នៅលើ​ពិភពលោក៖
ទី១៖ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​លោកពូ​ទីន​បាន​ចំណាយពេល ១៦ ឆ្នាំ ធ្វើជា​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​KGB ។

ទី២៖ លោកពូ​ទីន​បានទទួល​សញ្ញាបត្រ​យូ​ដូ​ខ្សែក្រវ៉ាត់​ខ្មៅ​ប្រាំមួយ​ជាន់​និង​ខ្សែក្រវ៉ាត់​ខ្មៅ​ពីរ​ជាន់​ពី​ក្លឹប​ការ៉ាត់តេ​kaikanKyokushin។

ទី៣៖ ក្រុមប្រឹក្សា​ខ្ពស់​នៃ​អ្នកជិះ​ម៉ូតូ​ធំ​រុស្ស៊ី បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ឲ្យ​លោក​ធ្វើជា​ប្រធានកិត្តិយស​ហើយ​បានដាក់​ឈ្មោះ​ឲ្យ​លោក​ថា«អ្នក​ពិឃាត»។

ទី៤៖ លោកពូ​ទីន​អាច​បើកឡាន​រថយន្ត​Formula One របស់​ក្រុមហ៊ុន Renault រហូតដល់​ល្បឿន​អតិបរមា ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ទី៦៖ លោកពូ​ទីន​ជា​កីឡាករ​វាយកូនគោល​លើទឹក​កក​ដ៏​ពូកែ​ម្នាក់ ហើយ​កាលពី​ឆ្នាំ២០១១ លោក​បាន​ដឹកនាំ​ក្រុម​រុស្ស៊ី ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ប្រទេស​ហ្វាំ​ង​ឡង់។

ទី៧៖ ក្រៅពី​កីឡា លោក ពូ​ទីន ក៏​ជា​អ្នក​ស្ទូចត្រី​ដ៏​ពូកែ និង​ចូលចិត្ត​កាន់​កាំភ្លើង​ដើរ​ប្រ​ម៉ាញ់​នៅក្នុង​តំបន់​Tuvaភាគខាងត្បូង​ស៊ី​បេ​រី​ផងដែរ ។អតីត​ប្រធានាធិបតី​អាមេរិក លោក Bush ធ្លាប់បាន​បបួល​លោកពូ​ទីន ទៅ​ស្ទូចត្រី​នៅ​រដ្ឋ Maine ដែល​ពេលនោះ លោកពូ​ទីន​អាច​ស្ទូច​បាន​ត្រី​ជាច្រើន ខណៈ​លោក Bush ស្ទូចត្រី​មិនបាន​សូម្បី​តែមួយ​ក្បាល។

ទី៨៖ កាលពី​ឆ្នាំ ២០០៩ ក្នុងពេលដែល​លោក​មាន​វ័យ ៥៦ ឆ្នាំ លោក ពូ​ទីន អាច​ប្រើ​ដៃ​ហែល​ទឹក​បឹង​ទឹកកក​នៅ​តំបន់​ស៊ី​បេ​រី បាន​យ៉ាង​ងាយ ខណៈពេលដែល​ជើង​របស់គាត់​មិនអាច​កម្រើក​បាន​នោះ។

ទី៩៖ លោកពូ​ទីន​អាច​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TupolevTu-160បាន​យ៉ាង​ស្ទាត់ជំនាញ​នៅមុន​ពេល​បើក​វគ្គប​ណ្តុះ​បណ្តា​បេសកកម្ម​ប្រយុទ្ធ​មួយ។

ទី១០៖ លោក ពូ​ទីន បាន​ដឹកនាំ​ក្រុម​អ្នកវិទ្យាសាស្ត្រ ធ្វើ​បេសកកម្ម​ស្រាវជ្រាវ​លើស​ត្វ​កម្រ​ជាច្រើន ដូចជា​ខ្លា ខ្លាឃ្មុំ​ទឹកកក​តំបន់​ប៉ូល និង​ត្រី​បា​ឡែ​ន​ពណ៌​ប្រផេះ​ជិត​ផុត​ពូជ ជាដើម។

ទី១១៖ កាលពី​ឆ្នាំ ២០១១ លោក ពូ​ទីន ធ្លាប់បាន​ដឹកនាំ​ក្រុម​មុជទឹក​មួយក្រុម ដើម្បី​មុជទឹក​ក្នុង​បឹង​បុរាណ​មួយ នៅ​ឧបទ្វីប​Taman ដើម្បី​ធ្វើ​កំណាយ​បុរាណវិទ្យា។ បេសកកម្ម​របស់លោក​គឺ​ទទួលបាន​ជោគជ័យ គឺ​លោក ពូ​ទីន បាន​ប្រមូល​វត្ថុ​បុរាណ​ជា​ច្រើ​នៅ​កប់​នៅ​បាត​បឹង​នោះ។

ទី១២៖ មាន​ថ្ងៃមួយ កាលពី​ពេលដែល​គ្រូបង្វឹក​យូ​ដូ​របស់គាត់​បាន​ស្លាប់​លោកពូ​ទីន​បាន​ដើរ​លើផ្លូវ​តែម្នាក់ឯង ដោយ​គ្មាន​កងសន្ដិសុខ​ការពារ​គាត់​នោះទេ ដោយ​លោក​បាន​ដើរ​តាមផ្លូវ​មួយ​តែម្នាក់ឯង​ដោយ​មិន​ខ្លាច​អ្វី​នោះឡើយ ដើម្បី​ជាការ​កាន់ទុក្ខ​ដល់​គ្រូ​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com