ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ឱកាសសិក្សា និងការងារនៅប្រទេសចិនពី CAM-ASEAN
01, Apr 2015 ,
2:58 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នេះ ថ្នាក់ដឹកនាំសកលវិទ្យាល័យទេសចរណ៍ Zhengzhou ពីប្រទេសចិនចំនួនបួននាក់ ដឹកនាំដោយលោកស្រី Li ShuXiaបានធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានក្នុងគោលបំណងចុះអនុស្សរណសហប្រតិបត្តិការ និងផ្សព្វផ្សាយពីឱកាសសិក្សា និងការងារនៅប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចការងារនេះលោកស្រី Li ShuXiaប្រធានក្រុមប្រឹក្សាភិបាលបានធ្វើបទបង្ហាញពីនិស្សិតបរទេសដែលកំពុងសិក្សានៅសកលវិទ្យាល័យទេសចរណ៍ Zhengzhou និងឱកាសការងារ នៅប្រទេសចិន។ លោកស្រីបានលើកទ្បើងថាមាននិស្សិតជាងមួយម៉ឺននាក់មកពីទូទាំងពិភពលោកកំពុងសិក្សានៅសកលវិទ្យាល័យ ហើយក្នុងនោះនិស្សិតដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញ មានការដកពិសោធន៍ការងារ ស្របពេលកំពុងសិក្សា ដោយសារវិទ្យាស្ថានមានមជ្ឈមណ្ឌលជួយគាំទ្រការរកការងារធ្វើដល់និស្សិត។
លោកស្រីបន្តថា សកលវិទ្យាល័យZhengzhou ជាស្ថាប័នបណ្តុះបណ្តាលនិស្សិតអន្តរជាតិដ៏ធំមួយនៅប្រទេសចិន និងមានបណ្តាញទំនាក់ទំនងទូលំទូលាយជាមួយរដ្ឋ និងវិស័យឯកជនចិន។ ដូច្នេះវិទ្យាស្ថានមិនត្រឹមតែអាចជួយរកការងារនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការងារជាមួយក្រុមហ៊ុន និងស្ថាប័នចិនជាច្រើននៅអន្តរជាតិទៀតផង ជាពិសេសនៅប្រទេសកម្ពុជា។
ក្នុងជំនួបនោះដែរ តំណាងស្ថាប័នទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវផ្លាស់ប្តូរបទពិសោធន៍និងលើកឡើងពីសក្តានុពលគុណភាព និងការវិនិយោគលើវិស័យអប់រំរបស់វិទ្យាស្ថានពិសេសដើម្បីចុះអនុសារណយោគយល់រវាងភាគីទាំងពីរ។ លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិCAM-ASEAN បានឡើងថាដំណើរទស្សនកិច្ចរបស់ភាគីចិនលើកនេះគឺជាកិត្តិយស និងលទ្ធផលចេញអំពីកិច្ចខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងរបស់វិទ្យាស្ថាន ក្នុងការសហការផ្លាស់ប្តូរបទពិសោធន៍ និងចំនេះដឹងថ្មីៗ រវាងដៃគូរសាលាពីប្រទេសផ្សេង។
អ្វីដែលសំខាន់ជាងនេះទៅទៀត តំណាងសកលវិទ្យាល័យ Zhengzhouបានអញ្ជើញតំណាងគណៈគ្រប់គ្រងវិទ្យាស្ថានអន្តរជាតិ CAM-ASEAN ធ្វើទស្សនកិច្ចទៅប្រទេសចិន ដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ កម្មវិធីសិក្សា សិស្សានុសិស្ស និងបុគ្គលិកដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍវិធីសាស្ត្របង្រៀនធនធាន និងសម្ភារៈសិក្សា ក៏ដូចជាចាប់យកនូវចំណុចខ្លាំងផ្សេងៗ ដែលជួយធ្វើឱ្យគុណភាពសិក្សារបស់សិស្សានុសិស្សនៅកម្ពុជា មានភាពកាន់តែរីកចម្រើន និងលេចធ្លោ លើឆាកអន្តរជាតិ។
ក្រោយជំនួបនោះ តំណាងសកលវិទ្យាល័យ Zhengzhouបានធ្វើដំណើរទស្សនាក្នុងបរិវេណវិទ្យាស្ថាន និងសំណេះសំណាលជាមួយសិស្សានុសិស្ស និងបុគ្គលិក ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្ភារៈរូបវ័ន្តដ៏សំបូរបែប និងទំនើប មិនចាញ់នៅសកលវិទ្យាល័យនៅឯប្រទេសចិននោះទេ។
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានមានអាស័យដ្ឋាន៖ ផ្ទះលេខ 18B, ផ្លូវ205 សង្កាត់ទួលស្វាយព្រៃ 2 ខ័ណ្ឌចំការមន ភ្នំពេញ ទូរស័ព្ទលេខ 023 976 999 / 011/070 77 44 50
គេហទំព័រ៖
www.cam-asean.com
ហ្វេសប៊ុក៖
https://www.facebook.com/camaseaninstitute
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម