ជាតិ
ឪពុកម្តាយ​កើត​ឆ្នាំមមែ ដែលមាន​កូនចៅ​កើត​ក្នុង​ឆ្នាំ​ទាំង១២ នឹង​មានរឿង​អ្វីខ្លះ​កើតឡើង
13, Apr 2015 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
 
ទី១ ឆ្នាំជូត៖ ទោះបីជា​ទទួលបាន​លទ្ធ​ផល​ល្អ​ក្តី ប៉ុន្តែ​បញ្ហា​ឪពុក ជា​ឆ្នាំ​ពពែ គឺមាន​ច្រើនជាង​ម្តាយ​ជា​ឆ្នាំ​ពពែ។


ទី២ ឆ្នាំឆ្លូវ៖ មាន​ភាពមិន​ចង់​ស្គាល់ និង​ជិតស្និទ្ធ​នឹង​គ្នា ហេតុនេះ​ការ​គម្លាត គឺ​ពិតជា​ពិបាក​នឹង​ទម្លុះទម្លាយ​ណា​ល់។
ទី៣ ឆ្នាំខាល៖ បញ្ជូន​ឆ្នាំ​ពពែ​ចូលក្នុង​មាត់​ខ្លា ហេតុនេះ​កូនចៅ​ប្រុស​ស្រី ប្រហែលជា​អាច​ធ្វើទុក្ខបុកម្នេញ​ដល់​ឪពុកម្តាយ។
ទី៤ ឆ្នាំថោះ៖ អាច​រួមរស់​ជាមួយគ្នា​បាន ប៉ុន្តែ​ឆ្នាំ​ពពែ​មិនអាច​នឹង​ផ្តល់នូវ​ការ​បីបាច់រក្សា​ដ៏​ល្អ សម្រាប់​ឆ្នាំ​ទន្សាយ​បានទេ។
ទី៥ ឆ្នាំរោង៖ ការស្រុះស្រួល​គ្នា​ល្អ​គ្រាន់បើ ជាពិសេស គឺ​ម្តាយ​ពពែ ជា​គូគាប់​ដ៏​ល្អ​សម្រាប់​កូនចៅ​ជា​ឆ្នាំ​នាគ។
ទី៦ ឆ្នាំម្សាញ់៖ ឲ្យ​តែ​ឆ្នាំ​ពស់​មាន​កតញ្ញូ​តាធ​ម៍ គឺ​ឆ្នាំ​ពពែ​ហាន​លះបង់អ្វីៗទាំងអស់។
ទី៧ ឆ្នាំមមី៖ ឆ្នាំ​សេះ​ហាក់ដូចជា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​តែ​ឆ្នាំ​ពពែ​មានការ​ពឹងពាក់​យូរអង្វែង​ពេក គឺអាច​រួមរស់​ជាមួយគ្នា​ទៅទៀត​បាន។
ទី៨ ឆ្នាំមមែ៖ ទោះបី​មាន​មនោសញ្ចេតនា​ល្អ​នឹង​គ្នា​ក្តី ក៏​មិន​អាចជួយ​ទំនុកបម្រុង​គ្នា​បានឡើយ។ ប៉ុន្តែ ម្តាយ​ជា​ពពែ និង​កូនស្រី​ជា​ពពែ​អាចមាន​ការចុះ​សម្រុង​នឹង​គ្នា។
ទី៩ ឆ្នាំវក៖ ឆ្នាំ​ស្វា​ក្តាប់​យ៉ាង​ណែន​នូវ​ចិត្តគំនិត​របស់​ឆ្នាំ​ពពែ ហើយ​ជួន​ពេលខ្លះ​មានការ​ចំអក​គ្នា​ទៀតផង។
ទី១០ ឆ្នាំរកា៖ អត្ត​ច​រិ​កម្នាក់ៗមិន​ចុះសម្រុង​នឹង​គ្នា រឿង​ទុក្ខ​កង្វល់​ក៏មាន​ច្រើន​ហូរហែ។
ទី១១ ឆ្នាំច៖ ឆ្នាំ​ឆ្កែ​ឆាប់​បែក​ចេញពី​គ្រួសារ ប៉ុន្តែ​កាត់ទឹក​មិន​ដាច់​កាត់​សាច់​មិនបាន គឺ​ថ្ងៃ​ក្រោយមក អាច​ជួបជុំគ្នា​បាន។
និង​ទី១២ ឆ្នាំ​កុល៖ ឆ្នាំ​ជ្រូក​មានការ​គិតគូរ​ដល់​ផ្ទះសម្បែង ហេតុនេះហើយ​ទើប​ឆាប់​ទទួលបន្ទុក​រ៉ាប់រង​កិច្ចការ​ក្នុងផ្ទះ៕
ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)
 


© រក្សាសិទ្ធិដោយ thmeythmey.com