ជាតិ
លោក ឡឹ​ក វន់ អ្នកផលិតអង្រុតយក្ស​ ក៏មិនដែលឃើញ​អង្រុតយក្សដែរ​
14, Apr 2015 , 9:15 am        
រូបភាព
លោក ឡឹក វន់ (ទី៣​ រាប់ពី​ខាងស្តាំ) និងក្រុមការងារ​ផលិតអង្រុត​ មួក និង​កន្ត្រង​ប្រហុក​យក្ស មកពីភូមិព្រះដាក់
លោក ឡឹក វន់ (ទី៣​ រាប់ពី​ខាងស្តាំ) និងក្រុមការងារ​ផលិតអង្រុត​ មួក និង​កន្ត្រង​ប្រហុក​យក្ស មកពីភូមិព្រះដាក់
សៀមរាប៖ អង្រុត​យក្ស​ត្រូវ​បានរៀបចំ​ធ្វើ​ដោយ​អ្នកភូមិ​ព្រះ​ដាក់​ចំនួន១១នាក់ ដោយ​ប្រើ​រយៈពេល២៤ថ្ងៃ មាន​ទំហំ​ធំ​ជាង​អង្រុត​ធម្មតា​ចំនួន២២០ដង ដោយ​ប្រើប្រាស់​ឬ​ស្សី​ចំនួន៣៧ដើម​ពុះ​ជា១១០ចំរៀក ផ្តៅ​ចំនួន២៤០ដើម ដែក​ស​សៃ​លួស​ចំនួន១គីឡូក្រាម និង​ដែកគោល១១០ដើម។ តាមពិត​ក្រុម​អ្នក​ផលិត​អង្រុត​យក្ស​ទាំង១១នាក់​នេះ ក៏​ជា​អ្នក​ផលិត​មួក​ស្លឹកត្នោត​យក្ស កន្ត្រងប្រហុក​យក្ស​ដែរ។



តើ​អ្នក​ផលិត​ឧបករណ៍​យក្ស​ទាំងនេះ មាន​ចំណាប់​យ៉ាងណា​ចំពោះ​ការងារ​ខ្លួន សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​នៃ​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយ​លោក ឡឹ​ក វន់ ដូចតទៅ៖






© រក្សាសិទ្ធិដោយ thmeythmey.com