ជាតិ
ជន​ណា​ដឹងខ្លួន​ឯង​ថា ជា​មនុស្ស​ល្ងង់ខ្លៅ ជន​នោះ​នឹង​អាច​ក្លាយជា​បណ្ឌិត!
25, Apr 2015 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
ជាង ២៥០០ ឆ្នាំ​មកហើយ ដែល​ព្រះសម្មាសម្ពុទ្ធ បាន​សម្តែងធម៌ ទស្សនៈ ឬ​ឱវាទ ដើម្បី​ជា​គន្លឹះ​ក្នុងការ​រស់នៅ​របស់​ម​នុស្ស សម្រាប់​ឲ្យ​ពួកគេ​គិតពិចារណា។ ក្នុងចំណោម ទស្សនៈ​ជាច្រើន​របស់​ព្រះអង្គ ក៏មាន​ទស្សនៈ​មួយ​ដែល​ទ្រង់​ចង់​ឲ្យ​មនុស្ស​ចេះ​ទទួលស្គាល​ការពិត ប្រសិនបើ​ខ្លួន​ជា​មនុស្ស​ដែល​ល្ងង់ ។ ព្រះពុទ្ធ មានបន្ទូលថា ប្រសិនបើ​បុគ្គល​ណា​ល្ងង់​ហើយ ដឹងខ្លួន​ឯង​ថា ល្ងង់  បុគ្គល​នោះ​នឹង​អាច​ក្លាយជា​បណ្ឌិត ។

    

ព្រះសម្មាសម្ពុទ្ធ បាន​ត្រាស់​សម្តែង​ដល់​មនុស្ស​ទាំងឡាយ​យ៉ាងនេះ​ថា ៖« បុគ្គល​ណា​ដឹងខ្លួន​ឯង​ថា ជា​អ្នក​ល្ងង់ខ្លៅ បុគ្គល​នោះ​នឹង​ក្លាយទៅជា​បណ្ឌិត​បាន ព្រោះតែ​ការដឹង​ខ្លួន​នោះ រីឯ​បុគ្គល​ណា ជា​អ្នក​ល្ងង់ខ្លៅ ហើយ​សម្គាល់​ខ្លួនឯង​ថា ជា​បណ្ឌិត​បុគ្គល​នោះ​តថាគត (ព្រះពុទ្ធ) ហៅថា «ជា​អ្នក​ល្ងង់ខ្លៅ» ៕    

© រក្សាសិទ្ធិដោយ thmeythmey.com