ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រៀបចំ​ពិព័រណ៍​ភូមិ១ផលិតផល១លើក​ទី៥នៅ​ដើមខែ​ឧសភា
25, Apr 2015 , 4:00 pm        
រូបភាព
កម្ពុជា​នឹង​រៀបចំ​ការតាំងពិព័រណ៍​ភូមិ១ផលិតផល១លើក​ទី៥ រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៣ខែឧសភា​ខាងមុខ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP។



AKP បាន​ស្រង់​ប្រសាសន៍​របស់លោក ផល សុជាតិ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ១ផលិតផល១ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៣មេសា​ថា ពិព័រណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ចូលរួម​លើកស្ទួយ​ផលិតផល​ក្នុងស្រុក តាមរយៈ​ការរក​ទីផ្សារ ការបង្កើត​ឱកាស​ធុរកិច្ច​ដល់​ផលិតករ សិប្បករ កសិករ ពិសេស​ការបង្ហាញ​ពី​ផលិតផលថ្មីៗដែលជា​ស្នាដៃ​របស់​ខ្មែរ និង​ផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ចលនា​ភូមិ១ ផលិតផល១កម្ពុជា។

ពិព័រណ៍​ភូមិ១ ផលិតផល១លើក​ទី៥នេះ នឹងមាន​ស្តង់​តាំង​លក់​ផលិតផល​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម និង​វត្ថុ​អនុស្សាវរីយ៍ ចំនួន៨០ស្តង់ ព្រមទាំង​ម្ហូបអាហារ និង​ភេសជ្ជៈ​ជាង៧០មុខ មកពី​តាម​បណ្តា​រាជធានី-ខេត្ត​នានា​នៅ​ទូទាំងប្រទេស៕



© រក្សាសិទ្ធិដោយ thmeythmey.com