ជាតិ
ក្រុមការងារ​កម្មវិធី «ពេញចិត្ត ឬ​អត់?» ជប់លៀង​សុំទោស​កុមារី Allen និង​ក្រុមគ្រួសារ
12, May 2015 , 3:04 pm        
រូបភាព
Allen ថតជាមួយពិធីការិនី ពេជ្រ សេរីរ័ត្ន និងរ៉ូលីន ដែលបាន​សម្តែងជាម្តាយ​ក្លែងក្លាយ។ រូបថត Rolin Missphotocity
Allen ថតជាមួយពិធីការិនី ពេជ្រ សេរីរ័ត្ន និងរ៉ូលីន ដែលបាន​សម្តែងជាម្តាយ​ក្លែងក្លាយ។ រូបថត Rolin Missphotocity
ដោយ: ថ្មីៗ
បន្ទាប់ពី​ធ្វើការ​សុំទោស​ជា​លាយលក្ខណ៍អក្សរ ក្រុមការងារ​នៃ​កម្មវិធី «ពេញចិត្ត ឬ​អត់?» របស់​ទូរទស្សន៍ MyTV បានរៀបចំ​ពិធីជប់លៀង​ដើម្បី​សុំទោស​កុមារី Autumn Allen និង​គ្រួសារ​ជា​ផ្លូវការ នា​ថ្ងៃទី១២ ខែឧសភា នេះ។ នេះ​បើតាម​ការបញ្ជាក់ និង​ការ​បង្ហោះ​រូបភាព​របស់​តារា​សម្តែង រ៉ូ​លីន នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក Rolin Missphotocity។



តាមរយៈ​រូបភាព​ដែល​បង្ហោះ​ដោយ រ៉ូ​លីន តារា​សម្តែង​ភេទ​ប្រុស​ដែល​ចូលចិត្ត​តុបតែង និង​ច្រៀ​ងបទ​នារី គេ​សង្កេតឃើញ​មាន​វត្តមាន​របស់  តារា​សម្តែង តា​ប៊ុ​យ ដែលជា​ផលិតករ​នៃ​កម្មវិធី «ពេញចិត្ត ឬ​អត់» រួមទាំង​ពិធី​ការិនី ពេជ្រ សេរី​រ័ត្ន និង​ពិធីករ ខេង រតនៈ ផងដែរ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​អាន៖
- កម្មវិធី​ទូរទស្សន៍​មួយ​យក​ការ​នឹក​ម្តាយ​របស់​ក្មេងស្រី​ទៅលេង​សើច
- MyTV សុំទោសកុមារី Allen និង​ក្រុមគ្រួសារ​ចំពោះ​កំហុស​អ​ចេតនា​របស់ខ្លួន







© រក្សាសិទ្ធិដោយ thmeythmey.com