ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រ៉ូយ៉ាល់កំណត់​​អត្រា​ការប្រាក់​ទាប និង​តម្រូវការ​ឯកសារងាយៗ
22, May 2015 , 10:28 am        
រូបភាព
លោក ម៉ៅ កកឃីន នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុរ៉ួយ៉ាល់
លោក ម៉ៅ កកឃីន នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុរ៉ួយ៉ាល់
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រ៉ូយ៉ាល់ (Royal Microfinance PLC)នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ​បានកំណត់​ទស្សនៈវិស័យ​របស់ខ្លួន ដោយ​ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​លក្ខណៈពិសេស​ដា​ច់​ដោយឡែក តាមរយៈ​ផលិតផល សេវាកម្ម និង​តម្រូវការ​ឯកសារ​ងាយ​ស្រួល។



គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​ពី​ផលិតផល​ដ៏​មាន​សក្តានុពល​ចំនួន៦ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ បើទោះជា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាង៤០ស្ថាប័ន​រួចហើយ​ក៏ដោយ ប៉ុន្តែ​ដោយសារ​កំណើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​រប​ស់​កម្ពុជា និង​ការកើនឡើង​និន្នាការ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​សេវា ប្រាក់កំចី ទើប​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុថ្មីៗ នៅតែ​ត្រូវ​បង្កើតឡើង។

លោក ម៉ៅ កក​ឃី​ន នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ បាន​ពន្យល់​បន្ថែមថា ការបង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រ៉ួ​យ៉ា​ល់ ក៏​ជាការ​ចូលរួមចំណែករ​បស់​គ្រឹះស្ថាន​នេះ​ទៅក្នុង​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ។ នៅពេលដែល​គ្រឹះស្ថាន​រ៉ួ​យ៉ា​ល់​ហ៊ាន​បោះទុន​ប្រកួតប្រជែង​ទីផ្សារ​នៅពេលនេះ នោះ​គឺ​ដោយសារតែ​អំណោយផល​ពី​បរិយាកាស សេដ្ឋកិច្ច នយោបាយ​នៅ​កម្ពុជា ក៏ដូចជា​ការរៀបចំ​ខ្លួន​បានល្អ​ប្រសើរ​របស់​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រ៉ូយ៉ាល់។ នេះ​បើតាម​ការអះអាង​របស់ លោក ម៉ៅ កក​ឃី​ន។
នាយក​ប្រតិបត្តិ​រូបនេះ​បញ្ជាក់ថា៖«ទីមួយ​យើង​មាន​ធនធានមនុស្ស និង​ពិសោធន៍​ច្បាស់លាស់។ ទី​ពីរ យើង​មាន​គោលនយោបាយ​ឥណទាន​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​តម្លាភាព ដូចជា​ការប្រាក់​ទាប តម្រូវការងាយៗ បុគ្គលិក​ជំនាញ និង​ត្រូវបាន​បណ្តុះបណ្តាល​ច្បាស់លាស់»។

លោកនាយក​ប្រតិបត្តិ​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ថ្វីដ្បិតតែ​វា​ជា​ជំនួញ​មែន ប៉ុន្តែ​យើង​ត្រូវមាន​សីលធម៌​ន​នៅក្នុង​អាជីវកម្ម​របស់​យើង។ គោលដៅ​របស់​យើង គឺ​ចូលរួមចំណែក​ក្នុង​ការធ្វើ​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​តាមរយៈ​សេវាកម្ម​ហិរញ្ញវត្ថុ។ យើង​នឹងធ្វើ​ឲ្យ​ស្ថាប័ន​យើង ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​លក្ខណៈ​ល្អ​ពិសេស ហើយ​ដែល​ផ្តល់​ផលចំណេញ​ដល់​អ្នកពាក់ព័ន្ធ​គ្រប់ភាគី»៕



© រក្សាសិទ្ធិដោយ thmeythmey.com