ជាតិ
បាសកច្រណែនព្រះសង្ឃដែលប្រើ Iphone ទំនើបជាងខ្លួន? ប្រភពរូបថត៖ រ៉យទ័រ
× អ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិយោបល់លើរូបភាពមួយដែលបង្ហាញឲ្យព្រះសង្ឃជាច្រើនអង្គប្រើទូរសព្ទដៃទំនើប iPhone5 និង iPhone6 ដំណាលគ្នា ថតនៅក្នុងវេទិកាមួយ។
អ្នកខ្លះបានបញ្ចេញមតិយោបល់រិះគន់ចំៗ ហើយអ្នកខ្លះសរសេរបែបកំប្លែងថា ពួកគេច្រណែននឹងព្រះសង្ឃយ៉ាងខ្លាំងដែលមានសម្ភារទំនើបប្រើប្រាស់ល្អជាងខ្លួន។ «វាជាការខំប្រឹងសន្សំបច្ច័យពីការនិមន្តបិណ្ឌបាត្រ» នេះជាការចំអករបស់លេងហ្វេសប៊ុកម្នាក់។
ព្រះសម្មាសម្ពុទ្ធ អប់រំផ្លូវចិត្តមនុស្សទូទៅឲ្យវៀរចាកពីការលោភលន់ និងភាពស្រើបស្រាលទាំងឡាយ ដែលបរិបទបច្ចុប្បន្ន សំដៅលើសម្ភារនិយម។
តើការបង្ហាញពីសម្ភារនិយមបែបនេះ ជិះឥទ្ធិពលបែបណាខ្លះដល់សង្គមខ្មែរ?
© រក្សាសិទ្ធិដោយ thmeythmey.com