ជាតិ
ប៉ូលីស​ឃាត់ខ្លួន​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ជិត ២ពាន់​នាក់ រយៈពេល​ជាង៥ខែ
27, May 2015 , 12:38 pm        
រូបភាព
ដោយ: ថ្មីៗ

រយៈពេល​ជាង ៥ខែ ក្នុង​ឆ្នាំ២០១៥នេះ ប៉ូលីស​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​លក់​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៩៩៦ករណី ក្នុងនោះ ឃាត់ខ្លួន​មនុស្ស​ចំនួន ១៨៨៩នាក់ ព្រមទាំង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង ១៨គីឡូក្រាម​ដែរ។



យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួងមហាផ្ទៃ ក៏ដូចជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​សហការគ្នា​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប ក្នុង​រយៈពេល​ជាង ៥-៦ខែ នៅ​ឆ្នាំ២០១៥នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បានផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​នគរ​របា​ល​ជាតិ​ថា សមត្ថកិច្ច​មាន​គោលបំណង​ចម្បង៥ ចំណុច ក្នុងការ​បង្ក្រាប បទល្មើស​គ្រឿងញៀន​នេះ រួមមាន ទី១, ការកាត់បន្ថយ​តម្រូវការ​គ្រឿងញៀន ទី២,ការកាត់បន្ថយ​ការផ្គត់ផ្គង់​គ្រឿងញៀន ទី៣, ការព្យាបាល ស្តា​នីតិសម្បទា និង​សមាហរណកម្ម ទី៤,ការអនុវត្តន៍​ច្បាប់ និង​ទី៥ ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។

យោងតាម​ប្រភព​ខាងលើ  បច្ចុប្បន្ននេះ អាជ្ញាធរ​បាន​នឹង​កំពុង​សង្កេតឃើញ​មានការ​ចាត់តាំង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទីតាំង​មួយចំនួន​នៅតាម​បណ្តា​ខេត្ត ពិសេស​រាជធានី​ភ្នំពេញ។ ទីតាំង​ទាំងនោះ រួមមាន ក្លិប​ឌី​ស្កូ កា​រ៉ា​អូ​ខេ ផ្ទះសំណាក់ សណ្ឋាគារ ព្រមទាំង​កន្លែង​សប្បាយ​ផ្សេងទៀត ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​តាម​គ្រប់​រូបភាព​ជាដើម៕






© រក្សាសិទ្ធិដោយ thmeythmey.com