កីឡាអន្តរជាតិ
អន្តរជាតិ
Sevillaទទួលបាន​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​ក្រុម​ដែល​ឈ្នះ Europa League ៤លើក
28, May 2015 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប Sevilla រក្សា​តំណែង​ជើងឯក Europa League របស់ខ្លួន​បានសម្រេច បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ ៣-២ លើ​ក្រុម​អ៊ុយ​ក្រែ​ន DniproDnipropetrovsk នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ពុធ នៅ​ទីក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ។ នេះ​ជាការ​ទទួលបាន​កំណត់​ត្រា​ថ្មី​របស់​ក្លិប​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ពាន​លំដាប់​ទី​ពីរ​នៅ​តំបន់​អឺរ៉ុប​រហូតដល់​ទៅ៤លើក។



Nikola Kalinicជួយ​ក្រុម Dnipro នាំមុខ​មុន​នៅ​ដើមតង់​ទីមួយ ប៉ុន្តែ Sevillaវាយបក២គ្រាប់​វិញ​ជា​បន្តបន្ទាប់​ដែល​សម្រេចបាន​ដោយ GrzegorzKrychowiakនិង Carlos Bacca។ តង់​ទីមួយ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ក្រោយពី Ruslan Rotan ទាត់​ហ្វ្រី​ឃី​ក ចូល​ទី​បានសម្រេច​សម្រាប់​ក្រុម Sevilla។

នៅ​នាទី ទី៧៣ ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Baccaរកបាន​គ្រាប់​បាល់​ទី២ និង​ជា​គ្រាប់​ជ័យជម្នះ​ដែល​នាំ​ឲ្យ Sevillaលើក​ពាន Europa League (ឈ្មោះ​ដើម UEFA Cup)  ជា​លើក​ទី៤ (ឆ្នាំ២០០៦, ២០០៧, ២០១៤ និង២០១៥ ) ដោយ​ឈរ​ពីលើ Juventus, Inter Milan និង Liverpolដែល​ធ្លាប់​ឈ្នះ៣លើក។

ជាមួយនឹង​ការ​ឈ្នះ​ពាន Europa League ក្លិប Sevillaនឹងចូលរួម​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ៤ផ្សេងទៀត​នៅក្នុង​ក្របខណ្ឌ Champions League នា​រដូវ​កាល​ក្រោយ។ Sevillaទទួលបាន​កៅអី​នៅ​វគ្គ​ចាប់​ពូ​ល​ដូច​Barcelona ម្ចាស់​ជើងឯក La Liga, ជើងឯក​រង Real Madrid និង​ក្រុម​លេខ​បី Atletico Madrid ខណៈ ក្រុម​លេខ៤ Valencia មាន​កៅអី​នៅ​វគ្គ​ជម្រុះ៕




© រក្សាសិទ្ធិដោយ thmeythmey.com