អត្ថបទពាណិជ្ជកម្ម
រក្សាបាន​ទាំង​ភាពថ្លៃថ្នូរ និង​ភាព​ត្រជាក់​ប្រកប​ដោយផាសុខភាព ជាមួយនឹង​បច្ចេកវិទ្យា​នៃ​ម៉ាស៊ីនត្រជាក់​សេរី​ថ្មី
29, May 2015 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ

អាកាសធាតុ​កាន់តែ​ក្តៅ​បណ្តាល​ឲ្យ​លោកអ្នក​ឆាប់​នឿយហត់​មួម៉ៅ​និង​អសមត្ថភាព​ក្នុងការ​ផ្តោតអារម្មណ៍​លើ​ការងារ​ទោះបីជា​ការងារ​ងាយស្រួល​យ៉ាងណាក្តី។អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា​គ្រប់​អាកាសធាតុ​និង​សំណើម​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខុមាលភាព​និង​អារម្មណ៍​របស់​មនុស្ស។

រក្សាបាន​ទាំង​ភាពថ្លៃថ្នូរ និង​ភាព​ត្រជាក់​ប្រកប​ដោយផាសុខភាព ជាមួយនឹង​បច្ចេកវិទ្យា​នៃ​ម៉ាស៊ីនត្រជាក់​សេរី​ថ្មី មកទល់ពេលនេះ​ក្រុមហ៊ុន​សាម​ស៊ុ​ង​បាន​ច្នៃប្រឌិត​នូវ​ម៉ាស៊ីនត្រជាក់​ទំនើប​ថ្មី​មួយ​ដើម្បី​ការពារ​ដល់​ផាសុកភាព​របស់​អ្នក​និង​ក្រុមគ្រួសារ​ដោយ​ផ្តល់នូវ​ថាមពល​និង​ភាព​រីករាយ​សម្រាប់​ជីវិត​ត្រឡប់មកវិញ។

ម៉ាស៊ីនត្រជាក់ Samsung AR7500 ត្រូវបាន​រចនា​ឡើងជា​រាង​ត្រីកោណ​យ៉ាង​ពិសេស​ដោយមាន​ស្លាប​កង្ហារ​ធំ​ជាង​មុន​ផ្តល់​ថាមពល​ខ្លាំង​ក្នុង​ការផ្តល់​ភាព​ត្រជាក់​បាន​លឿន។វា​មាន​ទ្រង់ទ្រាយ​ខាងក្រៅ​មិនធំ​ទេ​ប៉ុន្តែ​វា​បាន​ផ្តល់នូវ​លទ្ធផល​វិជ្ជមាន​យ៉ាង​គាប់ប្រសើរ។

ម៉ាស៊ីនត្រជាក់​Samsung AR7500 ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ឌីជីថល​អាំង​វី​ទ័​រ ដើម្បី​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធិភាព។ វា​អាច​កំនត់​នូវ​តម្រូវការ​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ ដែល​អាចជួយ​សន្សំសំចៃ​ភ្លើង និង​ការពារ​បរិស្ថាន បាន​យ៉ាង​ល្អ។ បច្ចេកវិទ្យា​ឌីជីថល​អាំង​វី​ទ័​រ ប្រើប្រាស់​ថាមពល​តិច ប៉ុន្តែ​ផ្តល់នូវ​ផាសុកភាព​បាន​រយៈពេល​យូរ ។
មិនតែប៉ុណ្ណោះ​ម៉ាស៊ីនត្រជាក់ Samsung AR7500បាន​ភ្ជាប់​មក​នូវ​លក្ខណៈពិសេស Virus Doctorក្នុងការ​កម្ចាត់​មេរោគ ជួយ​ការពារ​គ្រួសារ​អ្នក​ឲ្យ​មាន​ផាសុកភាព​ជាមួយនឹង​បច្ចេកវិទ្យា​បង្កើត​ថ្មី​ក្នុងការ​បន្សុទ្ធ​ខ្យល់​បាន​ដល់​ទៅ៩៩ភាគរយ។

ជាមួយ​ការ​កម្ចាត់​មេរោគ និង តម្រង​កម្ចាត់​ធូលី ដែល​ជួយ​ឲ្យ​អ្នក​មិនអាច​ប្រឈម​គ្រោះថ្នាក់​ទៅនឹង​ការឆ្លង​ពី​មេរោគ​ក្នុង​ខ្យល់អាកាស និង​អាចធ្វើ​ឲ្យ​អ្នកមាន​ប្រតិកម្ម នឹង​បាក់តេរី​រី​ក៏​មេរោគផ្សេងៗ បូករួម​ទាំង​មេរោគ​Influenza Aនិង​មេរោគ Corona--តំណាក់កាល​ទីមួយ​គឺ​តម្រង​កម្ចាត់​ធូលី តំណាក់កាល​ទី​ពីរ​គឺ​អ្នកជំនាញ​កម្ចាត់​មេរោគ។ តម្រង​កម្ចាត់​ធូលី​ត្រូវបាន​ភ្ជាប់​នៅ​ខាងក្រៅ​នៃ​ផ្នែក​ខាងលើ​របស់​ម៉ាស៊ីនត្រជាក់​ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ថែរក្សា។

ជាមួយ​ការ​កម្ចាត់​កម្រិតជាតិពុល​បាន​ក្នុង​កម្រិត​ទាប​បំផុត ហើយ​វា​ថែមទាំង​មានការ​បែងចែក​កម្រិត​ភាព​ត្រជាក់​បាន​ដល់​ទៅ ៤ កម្រិត ដូចជា ត្រជាក់​ខ្លាំង ត្រជាក់​ល្មម ត្រជាក់​ក្នុង​កម្រិត​ធម្មតា និង​ត្រជាក់តិច។ នៅពេលដែល​បរិយាកាស​ក្នុង​បន្ទប់​អ្នក​ត្រជាក់ មេរោគ​នឹង​ត្រូវបាន​សម្អាត​ហើយ​នោះ Samsung AR7500 នឹងត្រូវ​ប្តូរ​ទៅ​កម្រិត​ត្រជាក់​ធម្មតា​ដោយ​ស្វ័យប្រវត្តិ ដែល​ស្មើនឹង​ការប្រើ​កង្ហារ ដូច្នេះ​វា​អាចជួយ​សន្សំសំចៃ​ភ្លើង និង​ថវិការ​អ្នក​បាន​យ៉ាងច្រើន។ ពេលដែល​ចូល​ដំណេក អ្នក​អាច​ជ្រើសរើស Sleep Mode ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ខ្យល់​ត្រជាក់​យ៉ាង​ស្ងាត់ និង​ស្រទន់​សម្រាប់​ទប់ទល់​ទៅនឹង​កម្រិត​ត្រជាក់​ខ្លាំង​បាន​រយៈពេល ៣០ នាទី។

ដើម្បី​បំបាត់​កង្វល់​នៃ​កម្តៅថ្ងៃ​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ សូម​ជ្រើសរើស​ម៉ាស៊ីនត្រជាក់ Samsung AR7500 ដើម្បី​ជីវិត​រស់នៅ​របស់​អ្នក​កាន់តែ​ស្រស់ថ្លា។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.comនិង global.samsungtomorrow.com



© រក្សាសិទ្ធិដោយ thmeythmey.com