អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេ​ម​ប៊ូ​ឌា បាយ័ន​អ៊ែរ​ឡាញ ចាប់ផ្តើម​ជើងហោះហើរ​អន្តរជាតិ​ជា​លើកដំបូង
30, Jun 2015 , 12:36 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ខេ​ម​ប៊ូ​ឌា បាយ័ន​អ៊ែរ​ឡាញ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការដាក់​សម្ពោធជើងហោះហើរ អន្តរជាតិ​ជា​លើកដំបូង នៅ​ថ្ងៃទី ០១ខែ កក្កដា ឆ្នាំ២០១៥ ដែលមាន​ជើង​ហោះ
ហើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​ហូជីមិញ (Phnom Penh City – Ho Chi Minh City )។នេះ​គឺជា វិវឌ្ឍន៍​មួយ​ជំហាន​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង ក្នុង​ផែនការ
ពង្រីក​អាជីវកម្ម​ប្រចាំ​តប​ន់​របស់ខ្លួន បន្ថែម​លើ​ប្រតិបត្តិការ ដែល​មាននៅ​ខេត្ត​ព្រះសីហនុ។


ជើង​ហើរ​នេះ​នឹងធ្វើ​ការហោះហើរ​ទៅមក (Round Trip) ជា​រៀងរាល់ថ្ងៃ​ដែល​ចេញដំណើរ​ពីអាកាសយានដ្ឋាន​អន្តរជាតិ Tan Son Nhat នៅ​ម៉ោង ១២:១៥នាទី​ថ្ងៃត្រង់។និង​ត្រឡប់​មកពី​ក្រុង​ហូជីមិញ​វិញ នៅវេលា​ម៉ោង១:០០នាទី​ត្រង់ មក​រាជី​ធានី​ភ្នំពេញ​នៅ ម៉ោង០១:៤៥នាទី ដែល​សំបុត្រ​មានតម្លៃ​ចាប់ពី$៤៥សម្រាប់​ការហោះហើរ​ក្នុង​មួយ​ជើង (One Way )និង $៧០ សម្រាប់​ការហោះហើរ​ទៅមក(Round Tirp )។

ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​ប៊ូ​ឌា បាយ័ន​អ៊ែរ​ឡាញ នឹងមាន​ផ្តល់ជូន​នូវ​អាហារសម្រន់ ភេសជ្ជៈ និង ជំរើស​កៅអី​ថ្នាក់​ពាណិជ្ជកម្ម (Bussiness Class )សម្រាប់​គ្រប់​ជើងហោះហើរ​នេះឆ្លុះបញ្ចាំង​ឲ្យ​ឃើញពី​កំណើន​នៃ​តម្រូវការ​របស់​វិស័យ​អាកាសចរណ៍​ដែល មាន​គុណភាព​ក្នុងការហោះហើរ​របស់ខ្លួន​ផងដែរ។



(អត្ថបទ​ពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com