កីឡាជាតិ
ខេ​ម​បូ​ឌា​ន​លី​ក៖ ណាហ្គា​វើ​ល ប៉ះ​ស្វាយរៀង​នៅ​ស្តា​ត​ចាស់ ស៊ីម៉ាក​ជួប​គិរីវង់​នៅ​បាទី
01, Jul 2015 , 10:45 am        
រូបភាព
ខ្សែបម្រើស្វាយ​រៀង​ ប្រាក់ មុន្នីឧត្តម (ឆ្វេង) និងខ្សែការពារណាហ្គាវើល ទៀង ទីនី នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 2014
ខ្សែបម្រើស្វាយ​រៀង​ ប្រាក់ មុន្នីឧត្តម (ឆ្វេង) និងខ្សែការពារណាហ្គាវើល ទៀង ទីនី នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 2014
ដោយ:
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ថ្មី​ចាប់ដំណើរការ​ពីថ្ងៃ​ទី១ ខែកក្កដា នេះ នៅលើ​ទីលានផ្សេងៗខ្លួន។ នា​ជំនួប​បើកឆាក ម្ចាស់​ជើងឯក​ឆ្នាំ២០១៣ ស្វាយរៀង ត្រូវ​តទល់​ជាមួយ​ជើងឯក​ពីរ​ជំនាន់ ណាហ្គា​វើ​ល នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ ខណៈ​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន (ស៊ីម៉ាក់) បើក​ការប្រកួត​ក្របខណ្ឌ​កំពូល​របស់ខ្លួន​ដោយ​ត្រូវ​តទល់​ជាមួយ​គិរីវង់ សុខ​សែន​ជ័យ នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី III ។



ណាហ្គា​វើ​ល ជួប ស្វាយរៀង
(ម៉ោង៣:៣០នាទី នៅ​ស្តា​ត​ចាស់)
ក្រុម​ទាំង២ ត្រូវ​ជួបគ្នា​នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃទី ១ ខែ កក្កដា នេះ​នៅ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ​ទូរទស្សន៍ BTV ផងដែរ។

សម្រាប់​ណាហ្គា​វើ​ល រដូវ​កាល​នេះ​បាន​តំឡើង​តំណែង​លោក មាស ចាន់ណា ដែលជា​គ្រូ​ជំនួយ​ធ្វើជា​គ្រូ​បង្គោល ស្របពេល​លោកគ្រូ​បង្វឹក​ចាស់ ប្រាក់ សុវណ្ណ​រ៉ា ចាក​ចេញពី​ក្រុម។ លោកគ្រូ​បង្វឹក​ថ្មី តែមាន​បទពិសោធន៍​ធ្វើការ​បាល់ទាត់​សឹងតែ​គ្រប់​គ្រូបង្វឹក​ជម្រើសជាតិ​គ្រប់​ជំនាន់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និយម​សម្លឹង​មើលឃើញ​កីឡាករក្មេងៗដែលមាន​សមត្ថភាព។

ចំណែក​ក្រុម​ស្វាយរៀង ទើបតែ​លើក​ពាន​លំដាប់​ទី២ ប្រចាំ​ប្រទេស​គឺ​ពាន Hun Sen Cup កាលពីដើមឆ្នាំ​កន្លងទៅ។ ក្លិប​នេះ​ត្រូវបាន​ទស្សនិកជន​សម្លឹង​ឃើញថា​មាន​កីឡាករក្មេងៗ មានកេរ្តិ៍ឈ្មោះ​ជាច្រើន​ទាំង​នៅ​ក្លិប និង នៅក្នុង​ឈុត​ជម្រើសជាតិ ដួច​ជា ប្រាក់ មុន្នី​ឧ​ត្ត​ម, ហួយ ផល្លី​ន, នេន សុធា​រ័ត្ន, ណុប តុលា ជាដើម។
ចំពោះ ៣ ពិន្ទុ​ថ្ងៃ​បើកឆាក​នៅ​ដើមរដូវ​កាល​នេះ ក្នុង​សភាព​ស្រពិចស្រពិល​នៅឡើយ​នោះទេ ព្រោះ​សមត្ថភាព​ក្រុម​ទាំង ២ និង ទម្រង់​លេង ស្ថិតក្នុង​អាថ៌កំបាំង​នៅឡើយ។

ស៊ីម៉ាក់ ជួប​គីរីវង់​សុខ​សែន​ជ័យ
(វេលា​ម៉ោង ៣:៣០ នាទី នៅ​ទីលាន​បាទី III)
ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន (ស៊ីម៉ាក់) បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដោយ​ក្រុម​មួយ​នេះ មានឈ្មោះ​លេង​ក្រោយ​ការដកខ្លួន​ចេញ​របស់​ក្រុម Albirex Niigata Phnom Penh។ គិរីវង់​សុខ​សែន​ជ័យ បានគេច​ផុតពី​ការធ្លាក់​ទៅលេង​ក្របខណ្ឌ​ក១ បន្ទាប់ពី​បាន​ជោគជ័យ​នៅ​វគ្គ Playoff ដែល​ក្នុងនោះ ក្រុម​មកពី​ខេត្តតាកែវ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ​ស៊ីម៉ាក់​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com