អត្ថបទពាណិជ្ជកម្ម
នៅ​ថ្ងៃអាទិត្យ​ទី១៦ ខែសីហា ឆ្នាំ២០១៥ នាពេល​ខាងមុខនេះ ខេត្តសៀមរាប​នឹងមាន​ព្រឹ​ត្ដិ​ការណ៍ ជិះ​កង់​ជា​ក្រុម
02, Jul 2015 , 1:45 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ នៅ​ថ្ងៃអាទិត្យ​ទី១៦ ខែសីហា ឆ្នាំ២០១៥ នាពេល​ខាងមុខនេះ ខេត្តសៀមរាប​នឹងមាន​ព្រឹ​ត្ដិ​ការណ៍ ជិះ​កង់​ជា​ក្រុម  ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ក្រោម​ប្រធានបទ «ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​ឆ្នាំ​ទី២»  ។

ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Cambodia Cycling , Asian Square Group និង មន្ទីរពេទ្យ​កុមារ​អង្គរ ។ សម្រាប់ តម្លៃ​នៃ​ការចុះឈ្មោះ​ចូលរួម​ជិះ​កង់​នេះ​លោកអ្នក​ចំណាយ​ត្រឹមតែ១៥ដុល្លារ​ប៉ុណ្ណោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចជា៖ អាវយឺត កង់(សំរាប់​ជិះ​ក្នុង​ថ្ងៃ​កម្មវិធី) ទឹកបរិសុទ្ធ ភេសជ្ជៈ អាហារសម្រន់ និង អាហារ​ថ្ងៃត្រង់ ព្រមទាំង​ឱកាស​ឈ្នះ​រង្វាន់ និង​ការកំសាន្តផ្សេង។ ទទួល​ចុះឈ្មោះ​ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី៨ ខែ  សីហា ឆ្នាំ២០១។ សម្រាប់​ការចូលរួម​ឧបត្ថម្ភ​ស្លាក​សញ្ញា​លើ​អាវយឺត និង​បដា នឹង​ឈប់​ទទួល​នៅ​ថ្ងៃទី០១ ខែសីហា​ឆ្នាំ២០១។

ពត៌មាន​បន្ថែម​សូម​ទាក់ទងៈ                                                                                                                                         អាស័យដ្ឋាន៖                                                                                                                   
១.មន្ទីរពេទ្យ​កុមារ​អង្គរ ផ្លូវ ស​មេ្ត​ច​ទេព​វង្ស សៀមរាប ទូរស័ព្ទ៖ ០៦៣ ៩៦៣ ៤០៩                                                       
២.ភោជនីយដ្ឋាន អេ​ស៊ា​នស​ឃ្វែរ ផ្លូវ៧មករា សៀមរាប ទូរស័ព្ទ៖០៦៣ ៧៦៧ ៧៩៧                                                                             
៣.ត្រា​វែ​ល​លូ​ប បុរី​អាកា​ដ ផ្លូវជាតិ​លេខ៦ ទូរស័ព្ទ៖០១៥ ៥២៥ ៦២៨                                                                  
៤.កង់​ហោះ​សៀមរាប ភូមិ​តាភុល សៀមរាប ទូរស័ព្ទ៖០១៥ ៥៣៥ ៥៦៥

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com