អត្ថបទពាណិជ្ជកម្ម
ហេតុអ្វីបានជាអ្នកត្រូវការបំពេញជាតិទឹក និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់?
× ការលេងកីឡា ឬការធ្វើការងារបញ្ចេញកម្លាំងខ្លាំង ក្រោមអាកាសធាតុក្តៅហួតហែង ធ្វើឲ្យលោកអ្នក បែកញើស និងខ្សោះជាតិទឹក។ ការខ្សោះជាតិទឹក អាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ថា អស់កម្លាំង ឈឺក្បាល វិលមុខ ដែលមិនអាចបន្តការងារ ឬភាពសប្បាយរីករាយបានតទៅទៀត។
ដូច្នេះ ការបំពេញជាតិទឹក និងសារធាតុរ៉ែ នៅក្នុងខ្លួន គឺជារឿងសំខាន់ ដើម្បីបង្កើនមកវិញនូវ កាបូហាយត្រាត ជាតិរ៉ែ វីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងនាំយកអុកស៊ីសែនទៅកាន់ កោសិកានីមួយ។ បន្ទាប់មក កោសិកាក៏បំលែងសារធាតុទាំងនេះបានជាថាមពលនៅក្នុង សារពាង្គកាយ។
7UP REVIVE គឺជាភេសជ្ជៈជួយបំពេញជាតិទឹក សារធាតុរ៉ែ និងវីតាមីន បេ៣ បេ៦ និង បេ១២ ល្អបំផុត សម្រាប់អ្នកលេងកីឡា។ វីតាមីនបេ៣ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ថាមពល ជួយរំលាយអាហារ ប្រឆាំងនឹងការរាគរូស ប្រតិកម្មគីមីសាស្ត្រទាំងឡាយរបស់សរីរាង្គ។ វីតាមីនបេ៦ មានតួនាទីក្នុងការដុត បំបែកប្រូតេអ៊ីន និង កាបូហាយត្រាត ក្នុងរាងកាយឲ្យទៅជាថាមពលខ្លាំងក្លា។ ចំណែកឯវីតាមីនបេ១២ មានតួនាទីផលិតគ្រាប់ឈាមក្រហម និងជួយឲ្យប្រព័ន្ធប្រសាទមានសុខភាពកាន់តែល្អ។
7UP Revive បំពេញជាតិទឹក និងថាមពល ដើម្បីបន្តភាពសប្បាយរីករាយពេញមួយថ្ងៃ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com