បទយកការណ៍ / បទសម្ភាសន៍
លោក ជា វុ​ឌ្ឍី អ្នកត្រួតពិនិត្យ​ចំនីអាហារ​សម្រាប់​អ្នកដំណើរ​តាម​យន្តហោះ
03, Jul 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុង​វ័យ ២២ឆ្នាំ យុវជន ជា វុ​ឌ្ឍី ជា​អ្នកត្រួតពិនិត្យ​ចំណីអាហារ​សម្រាប់​ផ្គត់ផ្គង់ អ្នក ដំណើរ​លើ​យន្តហោះ ប្រចាំ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​ខា​ធ័​រ​រីង សឺ​រវីស អិ​ល​ជ​ធី​ឌី (Cambodia Air Catering Services LTD) ដែលជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក ធ្វើដំណើរ​តែមួយគត់ នៅ​កម្ពុជា។ វុ​ឌ្ឍី មាន​មោទនភាព ពេលដែល​ខ្លួន​ក្លាយជា​អ្នកធានា គុណភាព​អាហារ​ដល់​អ្នកដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ទាំងអស់ រួមទាំង គណៈប្រតិភូ​ពិសេស របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ។



សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា វុ​ឌ្ឍី អ្នកត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក ដំណើរ​តាម​យន្តហោះ និង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេ​ឡិ​ត្រូ​និ​ចថ្មីៗ ៖




ជា​និស្សិត​ទើបនឹង​បញ្ចប់​ការសិក្សា​ផ្នែក​កសិឧស្សាហកម្ម​ចំណីអាហារ នៃ សាកល​វិទ្យា ល័យ​ភូមិន្ទ​កសិកម្ម (ចំការ​ដូង) នៅ​ឆ្នាំ២០១៥នេះ លោក ជា វុ​ឌ្ឍី បាន​ក្លាយខ្លួនជា អ្នកត្រួតពិនិត្យ​ចំណីអាហារ​សម្រាប់​អ្នកដំណើរ​តាម​ជើងយន្តហោះ​ចេញពី​ប្រទេស​កម្ពុជា។ ហើយ​ការងារ​មួយ​នេះ ក៏​ជា​ក្តី​ស្រមៃ​របស់ វុ​ឌ្ឍី តាំងពី​កុមារភាព​ដែរ។ យុវជន វុ​ឌ្ឍី និយាយថា លោក​តែងមាន​ក្តី​បំណង​ចង់​ក្លាយជា​អ្នកជំនាញ​បច្ចេកទេស​ត្រួតពិនិត្យ គ្រប់គ្រង​ចំណីអាហារ ប្រចាំ​កម្ពុជា។

«ខ្ញុំ​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការងារ​របស់ខ្ញុំ ក៏ដូចជា​មោទនភាព​មួយ​ដែរ ដោយសារ ខ្ញុំ​អាច​ធានា​សុវត្ថិភាព​ជួន​ឥស្សរិយ​ជន ក៏ដូចជា​បុគ្គល​សំខាន់»។ នេះ​ជាការ​បញ្ជាក់​របស់ យុវជន ជា វុ​ឌ្ឍី។

ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​ខា​ធ័​រ​រីង ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​បំរើសេវា​ឧស្សាហកម្ម​ម្ហូបអាហារ ដល់​អ្នកដំណើរ​តាម​យន្តហោះ ដែល​ចាក​ចេញទៅ​អន្តរជាតិ។ ហើយ​ដែរ សេវា​កម្មនេះ កំពុង មាន​ធនធានមនុស្ស​ចាប់អារម្មណ៍ ជាក់ស្តែង វុ​ឌ្ឍី ដែលជា​ធនធានមនុស្ស​ម្នាក់ ក្នុង​ធ្វើ​ការងារ​នេះ បាន​អះអាងថា បច្ចុប្បន្ននេះ ការបម្រើ​សេវាកម្ម​គុណភាព​ម្ហូបអាហារ មានការ​ប្រកួតប្រជែង ដូចនេះ​លោក​ថា សេវា​កម្មនេះ នឹង​កាន់តែ​មានការ​ប្រជែង​ថែមទៀត នៅពេល​សមាហរកម្ម​អាស៊ាន នៅ​ចុងឆ្នាំ២០១៥ ខាងមុខ។

នៅ​ថ្ងៃ​អនាគត យុវជន ជា វុ​ឌ្ឍី ដែល​ធ្លាប់​ទទួលបាន​អាហារូបករណ៍​ផ្លាស់ប្តូរ​កម្មវិធីសិក្សារ​យៈ ពេល ១០ខែ នៅ​ប្រទេស​អេ​ស្ប៉ា​ញ លើ​ជំនាញ​ចំណីអាហារ​នោះ មានបំណង​បើក​ក្រុមហ៊ុន បម្រើសេវា​ម្ហូបអាហារ​សរីរាង្គ​សម្រាប់​ប្រជាជន​កម្ពុជា​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com